រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវីក់ ជូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្តរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្ត ជ្រាបថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវ.ក-១៩) ស្របតាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងផ្អែក តាមផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹង មេរោគកូវីដ-១៩ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងដោយ ទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង ការប្រគល់ភារកិច្ចជូនក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដើម្បីទទួលបន្ទុកចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ចំនួន ០៦ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀតទទួលបន្ទុកចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំនួន ០៨ ផ្សេងទៀត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬគ្រប់ដូស (គ្រប់ប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩) តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ និង កាលបរិច្ឆេទដូចខាងក្រោម៖

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner