សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបថតចៅ ដោយលើកឡើងថា ស្តាប់សារសម្លេងចៅ នឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលឪពុករបស់គេ កើតឡើងគ្មានឪពុកនៅក្បែរ កើតក្នុងគុគឥតជញ្ជាំង

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតចៅ ភ្ជាប់ដោយការលើកឡើងថា ស្តាប់សារសម្លេងចៅ នឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលឪពុករបស់គេ កើតឡើងគ្មានឪពុកនៅក្បែរ កើតក្នុងគុគឥតជញ្ជាំង ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកដញច្នេះថា៖ ភ្ញាក់ពីដំណេកឃើញចៅប្រុសទី២០ ផ្ញើរូបថតនិងសារសម្លេងមកថា (លោកតា
ចៅផ្ញើរូបថតជូនតាមើល តើចៅស្អាត
ឬទេ?ថ្ងៃនេះជាខួបកំណើតចៅ) ។

សម្ដេចបានបន្តថា មើលរូបថត និងស្តាប់សារសម្លេងចៅហើយ នឹកឃើញដល់ឆ្នាំ១៩៧៧ នៅពេលឪពុករបស់គេ កើតឡើងគ្មានឪពុកនៅក្បែរ គ្មានចំណីអាហារ សម្លឹងឃើញតែទឹកភ្នែកម្តាយ មានឈ្មោះជាកូនក្បត់អង្គការ។ ពេលជួបឪពុកហើយ ហៅឪពុកថា ជាពូរហូតដល់២ខែ។

សម្ដេចតេជោ បានបន្ថែមថា ខួបកំណើតរបស់ចៅគម្រប់៣ឆ្នាំចូល៤ឆ្នាំពិតមែន តែស្ថិតក្នុងដំណាក់ការកូវីដ មិនអាចមកជួបជីដូនជីតាបាន តែចៅនៅតែមានភាពប្រសើរជាងឪពុករបស់ចៅ ដែលកើតក្នុងគុគឥតជញ្ជាំង។

សម្ដេចបានជូនពរចៅ ជួបតែសេចក្តីសុខសេចក្តីចំរើន៕ ដោយវណ្ណលុក

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner