គិតត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៤លាននាក់ ស្លាប់ជាង ២៦.៧ម៉ឺននាក់

កម្ពុជា៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៤៦០,៣២៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៧,៦០៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៥,៨៧១នាក់ (ស្លាប់ ១៤២,៥៦០នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៦៤៣,៤៩៤នាក់ (ស្លាប់ ៣៩,២៣២នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣២៣,៤៧៨នាក់ (ស្លាប់ ២៧,១៩១នាក់)
  • ថៃ ឆ្លងចំនួន ១,៦៨៩,៤៣៧នាក់ (ស្លាប់ ១៧,៥៣៤នាក់)
  • វៀតណាម ឆ្លងចំនួន ៨៣១,៦៤៣នាក់ (ស្លាប់ ២០,៣៣៧នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៥,៥២៧នាក់ (ស្លាប់ ១៨,០៦៨នាក់)
  • សិង្ហបុរី ឆ្លងចំនួន ១២០,៤៥៤នាក់ (ស្លាប់ ១៤២នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៤,៣៥១នាក់ (ស្លាប់ ២,៤៥៩នាក់)
  • ទ្បាវ ឆ្លងចំនួន ២៧,៦០៧នាក់ (ស្លាប់ ២៤នាក់)
  • ព្រុយណេ ឆ្លងចំនួន ៨,៤៦៤នាក់ (ស្លាប់ ៦២នាក់) ៕
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner