ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់គ្រឿងទេស មួយកន្លែងក្នុងខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញជាច្រេីនចុះអន្តរាគមន៍

ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង១៨ និង៤០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ២៣៧២ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញសម្ភារៈប្រើប្រាស់មួយចំនួន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សួង សារ៉ូ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ ជាមន្ត្រីចូលនិវត្ត ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ ថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ ខូចខាតសម្ភារៈ ឆេះកុំព្យូទ័រ មួយគ្រឿង សម្ភារៈមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

ចំពោះប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប, រថយន្តជំនួយមកទីក្រុងជ្រោយចង្វារ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១៩និង០០នាទីយប់នាថ្ងៃដដែរ៕ ដោយ៖ ជីម ភារ៉ា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner