ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការបញ្ចេញគំនិតច្នៃប្រឌិត។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនគួរប្រញាប់ប្រញាលពេកនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែត្រូវព្យាយាមចូលទៅជិត ហើយដោះស្រាយភារកិច្ចទាំងនោះ។ សូមកុំបង្កើតកំហុសព្រោះតែអារម្មណ៍រវើរវាយ ចូររៀនគ្រប់គ្រងអារម្មណ៍ និងពាក្យសំដីឲ្យបានល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នកទៅទៀត ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ដែលនាំឲ្យលោកអ្នកបាត់បង់ ឬខូចខាតប្រយោជន៍។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ចក្នុងពេលនេះ ពីព្រោះទំងន់នៃការងារ ឬការទទួលខុសត្រូវដ៏ច្រើនលើសលុបនឹងរំខាន់ស្ថានភាពការងារ និងភាពចម្រើនលូតលាស់ក្នុងពេលនេះ។ ផ្ទុយទៅវិញលោកអ្នកមានមនុស្សដែលនៅជុំវិញខ្លួនចាំជួយទំនុកបម្រុង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ។ ថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរស្ថានភាពការងារ ដូច្នេះប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារសូមចាប់ផ្តើមនៅពេលនេះ។ ដោយឡែកពេលវេលាមិនស្ថិតនៅខាងអ្នកនោះទេ ដូច្នេះសូមប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ។ ដោយឡែកការពិភាក្សាខ្លះដែលនាំឲ្យមានស្ថានភាពតានតឹង ឬជាមតិរិះគន់នានាត្រូវចាកចេញឲ្យឆ្ងាយ មិនដូច្នេះទេលោកអ្នកនឹងជួបរឿងរំខានដល់អាជីពមិនខាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនងជាទំនាក់ទំនងមានភាពមិនល្អប្រសើរនោះទេ រួមទាំងមិត្តជិតស្និតក្នុងក្រុមការងារ ក៏ដូចជាថា្នក់លើក្តី។ រាល់ការផ្តល់យោបល់ណាមួយរបស់អ្នកទៅក្នុងក្រុមការងារហាក់មិនសូវទទួលបានការគាំទ្រ ឬគិតក្នុងផ្លូវល្អនោះទេ ដូច្នេះកុំចូលរួមពិភាក្សាប្រសិនបើអាចធ្វើទៅបាន រក្សាខ្លួនឲ្យនៅឆ្ងាយពីស្ថានភាពនានាសិន។ ក្រៅពីនេះ ការងាររបស់អ្នកហាក់មានឥទ្ធិពលគ្របដណ្តប់ទៅលើសុខមាលភាពរបស់អ្នកផង។ ព្យាយាមសម្រាក ឬឲ្យពេលវេលាចំពោះខ្លួនឲ្យបានច្រើន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  លោកអ្នកកំពុងមានភាពជោគជ័យខ្លាំងចំពោះភារកិច្ចការងារនានា។ សូមកុំចំណាយពេលគិតរឿងរ៉ាវ ឬការងារដែលមិនសូវសមស្របនឹងសមត្ថភាព បទពិសោធន៍ ឬចំណូលចិត្តរបស់អ្នក។ ក្នុងនោះសូមគិតគូរអំពីពេលវេលា ពីព្រោះលោកអ្នកកំពុងប្រឈមទៅនឹងការបាត់បង់ពេលវេលាដើម្បីធ្វើកិច្ចការសំខាន់។ ក្នុងនោះ សូមពិនិត្យការងារឲ្យបានច្រើនមុននឹងដាក់ចេញ ពីព្រោះកំហុសអាចកើតឡើងបានគ្រប់ពេល។ ដោយឡែក ក្នុងពេលនេះ ភាគច្រើនលោកអ្នកអាចដោះស្រាយ និងរកច្រកចេញពីស្ថានភាពនានាបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកប្រកបអាជីវកម្មនឹងទទួលបានលាភសំណាងដ៏ប្រសើរទាក់ទងនឹងអាជីវកម្ម ឬការងារដែលអ្នកកំពុងតែអនុវត្ត ឬបានគ្រោងទុក។ ក្នុងនោះអាជីវករ និងទទួលបានដៃគូជំនួញរបស់អ្នកមានភាពជឿជាក់យ៉ាងខ្លាំងចំពោះលោកអ្នកយ៉ាងខ្លាំង។ ហេតុនេះលោកអ្នកអាចប្រឈមនឹងស្ថានភាពនានាដែលនឹងអាចកើតឡើងក្នុងពេលនេះ រីឯផលចំណេញក៏នឹងកើតឡើងដោយមិននឹកស្មាន។ ចំពោះអ្នកប្រកបការងាររដ្ឋ និងឯកជន នឹងទទួលបានការជឿទុកចិត្តពីថ្នាក់លើ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងនាំមកពីមនុស្សដែលនៅក្បែរលោកអ្នក។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត បើមិនដូច្នេះស្ថានភាពល្អក្នុងថ្ងៃនេះ និងប្រែប្រួលយ៉ាងខ្លាំង។  លោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់ ដូច្នេះសូមធ្វើអ្វីគ្រប់យ៉ាងដែលអ្នកពេញចិត្ត និងប៉ងប្រាថ្នា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបានតាមការប៉ងប្រាថ្នា។ សូមពិភាក្សានឹងមនុស្សនៅជុំវិញខ្លួន ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ​ ពីព្រោះពួកគេអាចជួយលោកអ្នកបាន។ សូមព្យាយាមគេចពីជម្លោះឲ្យបាន ហើយបញ្ហារបស់អ្នកដទៃមិនត្រូវយកខ្លួនទៅបៀតទេ។ ក្រៅពីនេះលោកអ្នកមានអំណោយផលក្នុងការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ អាជីពរបស់អ្នកនឹងមិនជួបស្ថានភាព អវិជ្ជមានណាមួយសោះឡើយទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈ។ លោកអ្នកទទួលអំណោយផលចំពោះគំនិតស្មារតី និងការសម្រេចចិត្តដែលឈរលើមូលដ្ឋានត្រឹមត្រូវ ហេតុដូច្នេះរាល់កិច្ចការទាំងអស់នឹងអាចសម្រេចជោគជ័យធំ។ បញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែគឺអ្នកអាចដោះស្រាយបានជានិច្ច។ ក្នុងពេលនេះប្រសិនបើអ្នកជាអាជីវករ​​ នោះលោកអ្នកនឹងទទួលបានផលចំណេញ ព្រមទាំងអតិថិជនល្អផង។ ប្រការដែលគួរជៀសវាង គឺសូមកុំជឿរូបភាពខាងក្រៅដោយងាយ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកមានដំណើរការជាប្រក្រតី។ អ្វីដែលមានភាពចាំបាច់បំផុតក្នុងពេលនេះ សូមព្យាយាមធ្វើការវាយតម្លៃដោយប្រុងប្រយ័ត្នជាទីបំផុត ប្រយ័ត្នការបាត់បង់ដោយការភ័ន្តច្រលំ។ ក្នុងពេលនេះលោកអ្នកអាចមានលទ្ធភាពធ្វើកិច្ចការដែលខ្លួនពេញចិត្ត ប៉ុន្តែហាមដាច់ខាតមិនអោយខ្វះទំនុកចិត្តលើខ្លួនឯងឡើយ។ កុំស្វែងរកភាពជោគជ័យណាដែលរហ័សពេក ពិនិត្យមើលស្ថានភាពជុំវិញខ្លួនឲ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្ត។ ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងការធ្វើទំនាក់ទំនង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មរបស់អ្នកកំពុងមានសញ្ញាណនៃភាពរីកចម្រើនដ៏ល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពភ័យខ្លាចស្ថានភាពដែលអ្នកនឹងអាចជួបប្រទះ។ ការបណ្តាក់ទុន ចាប់ផ្តើមការងារថ្មី ឬផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើទៅបាន។ ក្រៅពីនេះសូមកុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ គួររក្សាគំលាតពីបញ្ហា ដើម្បីធានាបានស្ថេរភាពក្នុងការអនុវត្តការងារ។  ម្យ៉ាងទៀត សូមលោកអ្នករក្សាទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន។

ចំណាំ

ឆ្នំាទាំង៤ ឆ្លូវ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាង ប្រាក់កាស និងឪកាសល្អក្នុងការងារនឹងកើតឡើងចំពោះអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner