តួលេខទេសចរណ៍មានជិតមួយលាននាក់ក្នុង១សប្តាហ៍កន្លងមកនេះ (Video Inside)

តួលេខនៃចំនួនភ្ញៀវទេសចរណ៍ បានកើនឡើងជាលើកដំបូងក្នុងមួយសប្តាហ៍កន្លងមកនេះ ក្រោយការធ្លាក់ចុះ ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោងខុន បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍ក្នុងរយៈពេលមួយសប្តាហ៍នេះ មាន៩១ម៉ឺន១ពាន់១៤៧នាក់ដែលជាចំនួនច្រើនធ្វើដំណើរ លេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។

បញ្ជាក់ថាកម្ពុជាបានឈប់សម្រាកបីថ្ងៃក្នុងពិធីបុណ្យ ភ្ជុំ បិណ្ឌក្នុងសប្តាហ៍កន្លងមកនេះ។  គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរណ៍បានដើរលេងកំសាន្តនោះ រួមមានខេត្តកំពត មានចំនួន១៤ម៉ឺន១៦៨នាក់, ខេត្តកែប មាន១១ម៉ឺន១ពាន់៨៤០នាក់,ខេត្តព្រះសីហនុ មានចំនួន ៩ម៉ឺន៨ពាន់២២៩នាក់, ខេត្តពោធិ៍សាត់ មានចំនួន៧ម៉ឺន៩ពាន់៦៧៨នាក់, ខេត្តកំពង់ចាម មានចំនួន៦ម៉ឺន៥ពាន់ ៦៣៩នាក់,ខេត្តបាត់ដំបង មានចំនួន៥ម៉ឺន៤ពាន់៩៦៩ នាក់, ខេត្តកំពង់កំពង់ស្ពឺ មានចំនួន៤ម៉ឺន៨ពាន់១៤៨នាក់, និងខេត្តសៀមរាប មានចំនួន៤ម៉ឺន៤ពាន់១៥៧នាក់។

រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា បើសិនជាការឆ្លងកូវីដ ១៩មិនមានភាពវិវត្តន៍ធ្ងន់ធ្ងរនោះទេក្រោយបុណ្យភ្ជុំបិណ្ឌរវាងពី១០ទៅ១៥ថ្ងៃរួច, ការបើកដំណើរការទេសចរណ៍ លើគ្រប់វិស័យសាឡើងវិញ នឹងត្រូវចាប់ផ្តើមធ្វើជាបណ្តើរៗដើម្បីការស្តារសេដ្ឋកិច្ចជាតិសាឡើងវិញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner