កម្ពុជានិងស៊ែប៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ (Video Inside)

មន្ត្រីកម្ពុជានិងមន្ត្រីស៊ែប៊ី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត,សេដ្ឋកិច្ច និងសន្យាបន្ត គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ការឯកភាពគ្នាបន្តកិច្ចជម្រុញសហប្រតិបត្តិការនេះ បានធ្វើឡើងក្នុង កិច្ចពិភាក្សាគ្នាកាលពីថ្ងៃទី១០តុលា រវាងរដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោកនីកូឡា សេឡាកូវិច ជាមួយនឹងរដ្ឋមន្រ្តី

ប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា លោកអ៊ុច បូររិទ្ធដែលកំពុងបំពេញទស្សនកិច្ចការងារក្នុងក្រុងបែលក្រាតនៃប្រ ទេសស៊ែប៊ីដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី៦០នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ។ ក្នុងកិច្ចពិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២, មន្ត្រីកម្ពុជានិងស៊ែប៊ី  បានផ្លាស់ប្តូរមតិគ្នាដោយផ្តោតសំខាន់លើ

ចំណងមិត្តភាពដ៏យូរលង់តាំងពីឆ្នាំ ១៩៥៧ និងប្រទេសទាំង២បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ, សេដ្ឋកិច្ច, ទេសចរណ៍និងវិនិយោគ ដើម្បីផលប្រ យោជន៍រួមនៃប្រជាជាតិទាំងពីរ។ រដ្ឋមន្ត្រីការបរទេសស៊ែប៊ី បានថ្លែងថា រដ្ឋាភិបាលក្រុងបែលក្រាត បានត្រៀម ខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នៅប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់ តែទូលំទូលាយនិងស៊ីជំរៅ។

រដ្ឋមន្ត្រីស៊ែប៊ីបានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងបែលក្រាត កំពុងពិចារណាបើក ស្ថានបេសកកម្មរបស់ខ្លួននៅតំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា និង នៅក្នុងដំណាច់ឆ្នាំនេះ រដ្ឋាភិបាល ស៊ែប៊ី និងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅទស្សនកិច្ចនៅបណ្តាប្រទេសក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាជុំវិញ បញ្ហានេះ។

មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ នៅបានជជែកលើ កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់ លិខិតឆ្លងដែនការទូតនិងផ្លូវការ រវាងប្រទេសទាំងពីរ ភាគីស៊ែប៊ីបានអះអាងថា សភាស៊ែប៊ីនឹងផ្តល់សច្ចាប័នក្នុង ពេលឆាប់ៗខាងមុខនេះផងទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner