«Rough Guides» ផ្សាយថាកម្ពុជាជាប្រទេសលេខ១នៃការផ្តល់ភាពរួសរាយរាក់ទាក់ជាងគេ (Video Inside)

កម្ពុជាត្រូវវ៉េបសាយអន្តរជាតិឈ្មោះ «Rough Guides» បានផ្សាយផ្តល់ចំណាត់លេខ១ ជាប្រទេសមានភាពរួស រាយរាក់ទាក់ជាងគេនៅលើពិភពលោក។ «Rough Guides» គឺជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ព ផ្សាយសៀវភៅមគ្គុទេសក៍ដ៏ល្បីល្បាញលើសកលលោក។  ក្រៅពីកម្ពុជា ប្រទេសចំនួន ៩ទៀត ត្រូវបានសៀវ ភៅទេសចរអន្តរជាតិនេះចាត់ទុកថាជាប្រទេសមានភាពរួសរាយរាក់ទាក់ផងដែរ ដែលភាគច្រើនជាប្រទេសនៅ ក្នុងតំបន់អាស៊ាន។

ប្រទេសដែលឈរនៅលេខរៀងបន្ទាប់ពីកម្ពុជា គឺប្រទេសហ្វីលីពីនដែលស្ថិតក្នុងលេខរៀងទី ២ និងតាមពីក្រោយដោយប្រទេសឡាវដែលទទួលបានចំណាត់លេខ ៣, និងប្រទេសនេប៉ាល់ ជាប់ចំណាត់លេខ ៤។ ចំណែកថៃដែលល្បីល្បាញខាងទេសចរណ៍ឈរនៅលេខរៀងទី ៥ ខណៈដែលប្រទេសសមាជិកអាស៊ាន ២ ទៀតគឺ មីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ ៦ និងឥណ្ឌូនេស៊ី ជាប់ចំណាត់លេខ ៧។ រីឯប្រទេសដែលទទួលបាន ចំណាត់ទី៨ គឺប្រទេសហ្វីជី ក្នុងពេលដែលប្រទេសស្កុតលែន ជាប់ចំណាប់ថ្នាក់ទី ៩ និងចុងក្រោយ គឺប្រទេស ស្រីលង្កា ដែលទទួលបានចំណាត់ថ្នាក់ទី ១០៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner