ជប៉ុនផ្តល់ជំនួយជាង៧២លានដុល្លារដល់កម្ពុជា (Video Inside)

ជំនួយរបស់រដ្ឋាភិបាលជប៉ុនជាង៧២លានដុល្លារដល់ប្រទេសកម្ពុជា លើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹក ស្អាតខេត្តសៀមរាបនិងគម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើ ផ្ទៃដីបោសសម្អាត បានចុះហត្ថលេខាប្រគល់នៅថ្ងៃទី១១តុលានេះហើយ។

ចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្ប ទានឥត សំណងរបស់ជប៉ុនចំនួន៧២លាននិង៧២ម៉ឺនដុល្លារនោះ បានប្រព្រឹត្តទៅនៅក្រសួងការបរទេសក្រោមវត្តមាន ចូលរួមពីរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ។  

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានៅក្នុងថ្ងៃទី១១តុលានេះ គឺជាសក្ខី ភាពនៃការ បន្តជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ហើយដែល ជាការជួយ គាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅ កម្ពុជា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner