​កូវីដ​សម្លាប់​មនុស្ស​​ជិត១៨០០០នាក់ហើយ ​​នៅថៃ

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​១​២​ ​តុលា​នេះ​ថា​ ​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៩​៤​៤​៥​នាក់​ ​និង​ស្លាប់​មនុស្ស​៨​៤​នាក់​ទៀត​ ​ព្រោះ​ជំងឺ​នេះ​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្នុងចំណោម​ឆ្លង​ថ្មីៗ​នេះ​ ​ក៏មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ ​ចំនួន​២​០​១​នាក់​ទៀត​ដែរ​ ​ហើយក៏​មាន​អ្នក​ជាសះស្បើយ​ ​ចំនួន​ ​១​១​៤​៥​២​នាក់​ទៀត​ ​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ​ដែរ​។​

​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​ដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​២​ ​តុលា​នេះ​ ​សរុប​ ​១​,​៧​៣​០​,​៣​៦​៤​នាក់​ហើយ​ ​ជាសះស្បើយ​វិញ​ ​១​,​៦​០​៤​,​៣​៥​៥​នាក់​ ​ស្លាប់​កើន​ដល់​ ​​១​៧​៨​៣​៥​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner