តុលាការរដ្ឋធម្មនុញ្ញប៉ូឡូញចេញសាលក្រមមួយថា រដ្ឋធម្មនុញ្ញរបស់ខ្លួននឹងមានអាទិភាពលើច្បាប់ ឬសាលក្រមរបស់សហភាពអឺរ៉ុបក្នុងករណីមួយចំនួន

អត្ថបទដោយ៖
AMS OneMinute

តុលាការរដ្ឋធម្មនុញ្ញប៉ូឡូញចេញសាលក្រមមួយថា រដ្ឋធម្មនុញ្ញរបស់ខ្លួននឹងមានអាទិភាពលើច្បាប់ ឬសាលក្រមរបស់សហភាពអឺរ៉ុបក្នុងករណីមួយចំនួន។ សាលក្រមនេះ គឺជាការវាយប្រហារដោយផ្ទាល់ទៅលើគោលការណ៍អាទិភាពនៃច្បាប់សហភាពអឺរ៉ុបលើច្បាប់ជាតិ ដែលជាមូលដ្ឋានគ្រឹះមួយនៃសាមគ្គីភាពសហភាពអឺរ៉ុប និងធ្វើឱ្យមានការព្រួយបារម្ភអំពីការចាកចេញរបស់ប៉ូឡូញពីសហភាពអឺរ៉ុប។

សាលក្រមនេះ គឺជាលទ្ធផលនៃយុទ្ធនាការរយៈពេល ៥ឆ្នាំរបស់រដ្ឋាភិបាលអភិរក្សនិយមជាតិនិយម ដើម្បីពង្រឹងការគ្រប់គ្រងទៅលើប្រព័ន្ធតុលាការប្រទេសប៉ូឡូញ។ បាតុករជិតមួយសែននាក់ដែលដឹកនាំដោយសមាជិកបក្សប្រឆាំងបានប្រមូលផ្ដុំនៅរដ្ឋធានីវ៉ាសូវី ដើម្បីប្រឆាំងសាលក្រមខាងលើ។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានប្រឆាំងកំណែទម្រង់ទាំងនេះ ដោយយល់ឃើញថាវាបានរំលោភលើរដ្ឋធម្មនុញ្ញប៉ូឡូញ ហើយប៉ះពាល់ដល់ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការប៉ូឡូញ។

គណៈកម្មការអឺរ៉ុបបានផាកពិន័យប៉ូឡូញនូវទឹកប្រាក់ចំនួន ១,២ លានដុល្លារក្នុងមួយថ្ងៃជុំវិញការមិនអនុវត្តសាលក្រមរបស់តុលាការយុត្តិធម៌អឺរ៉ុប ព្រមទាំងបានបង្កកប្រាក់ចំនួន ៦៦ពាន់លានដុល្លារ ដែលជាជំនួយសេដ្ឋកិច្ចប៉ូឡូញក្រោយវិបត្តិកូវីដ១៩។

ប្រភព៖ New York Times

ads banner