តម្លៃថាមពលធម្មជាតិនៅទ្វីបអឺរ៉ុប ឬចក្រភពអង់គ្លេស នៅខែតុលានេះបានឡើងថ្លៃយ៉ាងហោច ៥ដង បើធៀបនឹងឆ្នាំមុន

អត្ថបទដោយ៖
AMS OneMinute

ការកើនឡើងតម្លៃនេះ អាចជាការពង្រឹងកំណើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ប៉ុន្តែនឹងអាចបង្កឱ្យមានប្រតិកម្មប្រឆាំង បើតម្លៃឡើងថ្លៃខ្ពស់ពេក។

អ្នកខ្លះជឿថាការឡើងថ្លៃនេះ គឺបណ្តោះអាសន្ន ដោយសារអស្ថិរភាពសេដ្ឋកិច្ច ខណៈវាបង្ហាញពីភាពទន់ខ្សោយរបស់អឺរ៉ុប ដែលពឹងផ្អែកលើឧស្ម័ននាំចូល។

នៅរដូវរងាឆ្នាំ២០២០ រុស្ស៊ី និងទ្វីបអឺរ៉ុបបង្ហូរឧស្ម័ននៅកម្រិតទាប ហើយក្រុមហ៊ុន Gazprom បដិសេធមិនបញ្ជូនការផ្គត់ផ្គង់បន្ថែម។

ក្រុមហ៊ុនរុស្ស៊ី Gazprom ផ្គត់ផ្គង់ ១/៣ នៃហ្គាសសរុបរបស់ទ្វីបអឺរ៉ុប។

ប្រភព៖ ft

ads banner