ព្រះមហាក្សត្រគាំទ្រសំណើធ្វើវិសោធនកម្មច្បាប់ក្នុងរដ្ឋធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» (Video Inside)

ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលយល់ស្របជុំវិញសំណើរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែល បានស្នើការធ្វើវិសោធនកម្មច្បាប់ក្នុងរដ្ឋធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ដល់អ្នកដឹកនាំស្ថាប័នជាតិ កំពូលទាំង៤ក្នុងព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជបន្ទូលសម្តែងការគាំទ្រការធ្វើវិសោធនកម្មច្បាប់ក្នុងមាត្រារដ្ឋ ធម្មនុញ្ញតាមព្រះរាជសារនាយប់ថ្ងៃទី១១តុលាទៅកាន់សម្តេចតេជោហ៊ុនសែននោះ បានធ្វើឡើងក្រោយព្រះអង្គ បានទតនូវរបាយការណ៍សារលិខិតក្រុមប្រឹក្សាធម្មនុញ្ញដែលបានផ្តល់ព្រះរាជយោបល់ថ្វាយព្រះអង្គថាសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែ មួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិទាំងបួននោះ «អាចធ្វើទៅបាន» ស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង ដោយពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ

សេរីពហុបក្សនិងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុង ភាពអាសន្ននោះឡើយ។ ព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រនាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បាន បញ្ជាក់តបទៅសម្តេចតេជោហ៊ុនសែនវិញថា ព្រះអង្គយល់ស្របតាមគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញដែលកំណត់ «សញ្ជាតិខ្មែរតែមួយគត់» ដល់ថ្នាក់ដឹកនាំកំពូលនៃ ស្ថាប័ន ជាតិទាំង៤ក្នុងព្រះរាជាណាចក្រកម្ពុជានេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner