ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

ភ្លៀងនឹងបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅច្រើនថែមទៀត ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ ខណៈកម្ពុជានឹងទទួល រងនូវឥទ្ធិពលជាបន្តបន្ទាប់ក្នុងនោះរួមមានឥទ្ធិពលព្យុះកុំប៉ាស៊ូ, ឥទ្ធិពលមូសុងនិវតីខ្លាំង, ប្រព័ន្ធសម្ពាធទាប, វិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង និងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិនផងដែរ។   

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម បណ្ដាខត្តនៅតំបន់វាលទំនាបកណ្ដាល គឺ ខេត្ដ ប៉ៃលិន, ខេត្ដពោធិ៍សាត់, ខេត្ដកំពង់ឆ្នាំង , ខេត្ដកំពង់ស្ពឺ ខេត្ដកណ្តាល, ខេត្ដតាកែវ៉, ខេត្ដព្រៃវែង និងនៅរាជធានី ភ្នំពេញ នៅថ្ងៃទី១៣និង១៤តុលានឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យម។ ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន  អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ដោយឡែកតំបន់មាត់សមុទ្រ នោះវិញ  អាចនឹងមានភ្លៀងក្នុងកម្រិតពិតិចទៅច្រើន ប៉ុន្តែ រវាងពីថ្ងៃទី១៣រហូត ដល់ថ្ងៃទី១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់ ដែលមាន នៅក្នុងបណ្ដាខេត្ដកោះកុង, ខេត្ដព្រះសីហនុ ,ខេត្ដ កំពត និងខេត្ដកែប៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner