សម្តេចក្រឡាហោម ស ខេង បានកោតសរសើរក្រុមការងារមនុស្សធម៌ក្រឡាហោមនិងបានអំពាវនាវកៀងគរការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋាននិងពីសប្បុរសជននានាឲ្យបន្តគាំទ្រមូលនីធិក្រឡាហោមមនុស្សធម៌ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះនិងកំពុងជួបការលំបាកខ្លាំងនៃវិបត្តិកូវីដ-19 (មានវីដេអូ)

សម្តេចក្រឡាហោម ស  ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារចុះជួយខេត្ត និងជា អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងកោតសរសើរចំពោះក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលដឹកនាំដោយឯកឧត្តមខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល ជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាអតីតអភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងសមាជិកសមាជិកាក្រុមការងារទាំងអស់ ដែលបានខិតខំចុះធ្វើសកម្មភាពមនុស្សធម៌យ៉ាងសស្រាក់សស្រាំដោយមិនខ្លាចនឿយហត់ ក្នុងការចុះជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃដោយសារតែស្ថានភាពនៃការឆ្កងរាតត្បាតជាសកលពីជំងឺកូវីដ-19កន្លងមក ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ក្រៅពីនោះក្រុមការងារនេះតែងតែជួយសង្គ្រោះផ្តល់ស្បៀងនិងថវិកាមួយចំនួនដើម្បីជួយដល់ក្រុមគ្រួសារដែលងាយរងគ្រោះ គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ  ជនចាស់ជរា ជនក្រីក្រជួបការលំបាកខ្លាំង ស្ត្រីមេម៉ាយ និងជនពិការជាដើម។

      ការថ្លែងរបស់សម្តេចក្រឡាហោម បែបនេះគឺធ្វើឡើងខណៈដែលសម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មី របស ឯកឧត្តម សុខ លូ ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងថ្មីជំនួសឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងចាស់ ដែលត្រូវបានផ្ទេរឲ្យទៅកាន់ជាអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ១១ខែតុលាឆ្នាំ២០២១ថ្មីៗនេះ។

         ជាមួយនិងការថ្លែងអរគុណដល់ក្រុមការងារក្រឡាហោមមនុស្សធម៌ខេត្តបាត់ដំបង ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងរៀបរាប់ពីការចំណាយកន្លងមកក្នុងការធ្វើសកម្មភាពមនុស្សធម៌របស់ក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ ហើយដែលមកដល់ពេលនេះ កញ្ចប់នៃមូលនីធិ របស់សម្តេច ស្ថិតក្នុងស្ថានភាពស្តួចស្តើងទុនទ្រទ្រង់ក្នុងការបន្តនូវសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋ ខ្វះខាតខ្លាំងនិងបញ្ហាប្រឈមនានា ដែលកន្លងមកក្រុមការងារក្រឡាហោមមនុស្សតែងជួយដោះស្រាយការលំបាកជូនដល់បងប្អូនដែលងាយរងគ្រោះនិងប្រឈមទាំងនោះក្នុងការចែកស្បៀងនិងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដលបងប្អូនទាំនោះ។

      ក្នុងនោះផងដែរ សម្តេចក្រឡាហោមក៏បានថ្លែងអំពាវនាវ ចំពោះថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្តក្រុង-ស្រុក និងគណៈអភិបាលខេត្ត ក្រុង-ស្រុក ក្រុមប្រឹក្សខេត្ត សប្បុរសជននានា និងអាជីវករក្នុងខេត្តទាំងអស់ សូមចូលរួមដោយស្ម័គ្រចិត្តនិង ដើម្បីកៀងគររកថវិកា ក្នុងការជួយគាំពារទ្រទ្រង់ដល់សកម្មភាពក្រុមការងារក្រឡាហោមមនុស្សធម៌បន្តទៀត។( អត្ថបទ-រូបភាព៖ អ៊ុក សំអាន.បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner