១២ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងវប្បធម៌ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីដាំកូនឈើ និងជិះកង់នៅរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាបដែលត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២១-២០២២ – ភ្នំពេញបុស្តិ៍

២. ៩ខែ ឆ្នាំ២០២១នេះ CDC បានអនុម័តគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១០១គម្រោង តម្លៃ ១.៤ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៣គម្រោង តម្លៃ ១.៩ពាន់លានដុល្លារ – FN

៣. អាជ្ញាធរខេត្តបន្ទាយមានជ័យ ដុតកំទេចទំនិញខូចគុណភាព ហួសកាលកំណត់ប្រើប្រាស់ គ្មានស្តង់ដារដឹកជញ្ជូន និងវេចខ្ចប់ជាច្រើនសរុបជាង ២តោន – រស្មីកម្ពុជា

៤. លោក គីម ជុងអ៊ុន បន្ទោសអាមេរិកចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ តែលោកអះអាងថា ការពង្រឹងសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង ក៏មិនមែនសំដៅអាមេរិក ឬកូរ៉េខាងត្បូងនោះដែរ – AFP

៥. ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ថៃនឹងលុបចោលការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញ និងធ្វើដំណើរមកពីប្រទេសមានហានិភ័យទាប – CNA

ads banner