សម្តេចបញ្ចេញមតិក្នុងបណ្តាញសង្គមជុំវិញការធ្វើវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ (Video Inside)

សម្តេចតេជោហ៊ុនសែនបានថ្លែងថាពលរដ្ឋដែលមានសញ្ជាតិ២ឬច្រើន នៅតែអាចមានឳកាសមកបំរើជាតិមាតុ ភូមិបាន លើកលែងតែតំណែងកំពូលដឹកនាំស្ថាប័នទាំង៤ក្រោយការធ្វើវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែ មួយនោះរួច។

ប្រសាសន៍សម្តេចតេជោហ៊ុនសែន បានធ្វើឡើងក្នុងការចូល Comment ក្នុងបណ្តាញសង្គមថ្ងៃនេះ ដែលបានបញ្ចេញមតិគាំទ្រជុំវិញសំណើរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលបានស្នើការធ្វើវិសោធនកម្ម ច្បាប់ក្នុងរដ្ឋធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ដល់អ្នកដឹកនាំស្ថាប័នជាតិកំពូលទាំង៤ក្នុងព្រះរាជា ណាចក្រកម្ពុជា។

សម្តេចបានសរសេរថា «ទ្វារចំហរសម្រាប់បងប្អួនដែលមានសញ្ជាតិ២ឬច្រើន មកធ្វើការងារ ក្រៅពីតំណែងកំពូលទាំង៤នោះ។ សម្តេចបានសរសេរបញ្ជាក់ជុំវិញអ្នកដែលមានសញ្ជាតិ២ដែលចង់បាន តំណែងកំពូលក្នុងស្ថាប័នទាំង៤នោះថា «បើសិនគេស្រឡាញ់ជាតិពិតប្រាកដ, គេក៏មិនខ្លាចលះបង់សញ្ជាតិបរ ទេសមកបំរើជាតិខ្មែរនៅក្នុងឋានៈជានាយករដ្ឋមន្ត្រី, ជាប្រធានរដ្ឋសភា, ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ប្រឹក្សាធម្មនុញ្ញនោះទេ។

សម្តេចតេជោបានថ្លែងថាការធ្វើវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់អ្នកដឹកនាំស្ថាប័នជាតិ កំពូលទាំង៤ក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ។ សម្តេចបានថ្លែងចុង ក្រោយក្នុងការបញ្ចេញមតិទៀតថា អ្នកដែលចង់បានតំណែងនាយករដ្ឋមន្ត្រីជាង២០ឆ្នាំមកហើយនោះ ពេលនេះ នៅតែមិនអាចទទួលបានឡើយដោយសារតែក្បាច់ទាត់របស់គេ បែរជាភ្លាត់បាក់ជើងខ្លួនឯង ជាពិសេសការប្រើ ក្បាច់ពិសេសចុងក្រោយនេះ គឺក្បាច់ Goodbye Prime Minister! ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner