សម្តេចនាយករដ្ឋមន្ត្រីបង្ហាញវត្តមានលើកដំបូងក្នុងកន្លែងហាត់ប្រាណវាយកូនគោល (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបង្ហាញវត្តមានក្នុងកន្លែងហាត់ប្រាណនៃទីលានវាយកូនគោលជាលើក ដំបូងនៅថ្ងៃទី១២តុលានៅទន្ទឹមនឹងគម្រោងការណ៍របស់រាជរដ្ឋាភិបាលដែលចង់បើកដំណើរការសេដ្ឋកិច្ចលើ គ្រប់វិស័យសាឡើងវិញនាចុងឆ្នាំ២០២១នេះ។ សម្តេចតេជោហ៊ុនសែន នៅជាមួយនឹងវត្តមានដែលស្ថិតក្នុង កន្លែងហាត់ប្រាណនៅថ្ងៃអង្គារនេះ បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថាការ«ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩»។

វត្តមានជាលើកដំបូងរបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងកន្លែងហាត់ប្រាណវាយកូនគោល គឺស្ថិតនៅក្នុងអម្លុងថ្ងៃ ដែលកម្ពុជាកំពុងតាមសង្កេតយ៉ាងម៉ត់ចត់លើភាពវិវត្តន៍នៃការឆ្លងកូវីដ១៩ ក្រោយពេលបុណ្យភ្ជុំបិណ្ឌទើបបាន បញ្ចប់។ សម្តេចតេជោហ៊ុនសែន ក្នុងការបង្ហាញវត្តមានក្នុងកន្លែងហាត់ប្រាណជាលើកដំបូងនេះ បានសរសេរ សុំរកការយោគយល់ពីប្រជាពលរដ្ឋអំពីការវាយកូនគោលនៅថ្ងៃទី១២តុលានេះដែលមិនមែនជាថ្ងៃឈប់សម្រាក នោះទេ។ សម្តេចបញ្ជាក់ថា សម្តេចធ្វើការមិនដែលមានថ្ងៃឈប់សម្រាកនោះទេ។

សម្តេចបានសរសេរថា «ព្រឹកនេះដោយពុំមានភ្លៀងធ្លាក់ ស្របពេលដែលឯកសារត្រូវបានពិនិត្យនិងចុះហត្ថលេខារួចរាល់…» ទើប សម្តេចឆ្លៀតចេញមកវាយកូនគោលតែម្តង ពីព្រោះកន្លែងវាយ នោះនៅជិតនឹងផ្ទះស្រាប់។

កម្ពុជាបានបង្ហាញនូវគម្រោងត្រៀមបើកដំណើរសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញ នាចុងឆ្នាំ២០២១នេះ គ្រា ដែលប្រទេសមួយចំនួនលើ ពិភពលោកបានចាប់ផ្តើមជាប​ណ្តើរៗនៅក្នុងបរិបទដែលត្រូវរៀនរស់ជាមួយនឹង ជម្ងឺកូវីដ១៩តាមគន្លងថ្មី។ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់មុននេះថា ការបើកឬបិទនៃដំណើរសេដ្ឋកិច្ចគ្រប់

វិស័យជាបណ្តើរសាឡើងវិញនាចុងឆ្នាំនេះ នឹងត្រូវរំពឹងមើលលទ្ធផលនៃភាពវិវត្តន៍នៃការឆ្លងជម្ងឺរាតត្បាតនេះ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលមានន័យថាបើសិនជាក្រោយភ្ជុំបិណ្ឌ ករណីឆ្លងនៅតែបន្តធ្ងន់ធ្ងរ គម្រោងលើ ការបើកប្រទេសសាឡើងវិញគ្រប់វិស័យនោះ នឹងមិនអាចធ្វើទៅបានឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner