នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យយោធាជុំវិញគោលការណ៍ចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេសនៃក្រសួងការពារជាតិនាយឧត្តមសេនីយ៍ឥតសា រ់ាត បានថ្លែងនៅថ្ងៃទី១២តុលានេះ ជុំវិញគោលការណ៍ចាក់វ៉ាក់សាំងដូសជម្រុញគ្រាដែលការយល់ច្រឡំខ្លះបាន កើតឡើង។ ខណ្ឌចំនួន៦ក្នុងរាជធានី រួមមាន៖ ខណ្ឌកំបូល, ខណ្ឌដង្កោ, ខណ្ឌមាន ជ័យ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌទួល គោក និងខណ្ឌឫស្សីកែវ ដែលមានពលរដ្ឋជាងមួយលាននាក់ គឹជាគោល ដៅនៃតំបន់ប្រតិបត្តិការ

ចាក់វ៉ាកសាំងរបស់ក្រុមគ្រូពេទ្យនៃជួរកងកម្លាំងយោធពលខេមរភូមិន្ទ ក្រោយការបើកយុទ្ធនាការចាក់វ៉ាក់សាំង ដូសជម្រុញតាំងពីថ្ងៃទី១១តុលានោះមក។ យោងតាមប្រសាសន៍របស់ប្រមុខដឹកនាំក្រសួងការពារជាតិ, ពលរដ្ឋ ណាក៏ដោយដែលបានចាក់វ៉ាក់សាំងទាំង២លើកដោយក្រុមគ្រូពេទ្យយោធា នឹងអាចចាក់ដូសជម្រុញនៅទីកន្លែង ណាក៏បានដែរដែលជាទីតាំងរៀបចំដោយខាងក្រុមគ្រូពេទ្យយោធានោះ។ 

ប៉ុន្តែសេចក្តីរាយការណ៍២ថ្ងៃជាប់គ្នា មកនេះ ពលរដ្ឋខ្លះបានថ្លែងថាមានករណីនៅតែយល់ច្រឡំពីសំណាក់ក្រុមគ្រូពេទ្យយោធា។ ប្រធានប្រតិបត្តិ ចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេសនៃក្រសួងការពារជាតិនាយឧត្តមសេនីយ៍ឥតសារ៉ាត់ បានថ្លែង បញ្ជាក់ម្តងទៀតថ្ងៃនេះនូវគោលការណ៍ចាក់វ៉ាក់សាំង ដូសជម្រុញដែលរៀបចំឡើងក្នុងទីតាំងក្រុមគ្រូពេទ្យ ។

ក្នុងការចាប់ផ្តើមប្រតិបត្តិការចាក់វ៉ាក់សាំងដូសជម្រុញទី៣ដែលចាប់ផ្តើមតាំងពីថ្ងៃទី១១តុលានោះមក, ក្រុមគ្រូ ពេទ្យយោធាដែលត្រូវបានដាក់ពង្រាយតាមខណ្ឌទាំង៦នៃគោលដៅទាំង៦ មានចំនួន១ពាន់៩១នាក់ និងកម្លាំ ងបម្រើការងារចំនួន២ពាន់៤៨៧នាក់ ក្នុងភារកិច្ច ត្រូវចាក់លើពលរដ្ឋ១លាន៣ម៉ឺន៦ពាន់១២៦នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner