អប្សរាព្រឹកនេះ ១៣ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L2    ក្រសួងធនធានទឹក ប្រកាសថា បណ្ដារាជធានី-ខេត្ត ចំនួន១២ អាចមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង សូមបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ៕ …ឃ្លីប… (ដោយសេចក្ដីជូនដំណឹង, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ)

SB1  ប្រធានមន្ទីរធនធានទឹក រាជធានីភ្នំពេញ បានអោយដឹងថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត ត្រង់ស្ពានកំពង់ទួល ឬ៧មករា បានស្រកចុះ ១ម៉ែត្រ នៅថ្ងៃទី១២ តុលានេះ ៕ …ឃ្លីប… ( រូបភាព ៖លោក  ថេត វិចិត្រ អត្ថបទ កាត់ត ៖លោក  ហេង សម្បត្តិ សម្លេង ៖អ្នកនាង  រ័ត្ន ចរិយា)

V3      សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមជម្រើសជាតិកម្ពុជា ខណៈថវិកា១០ម៉ឺនដុល្លារឧបត្ថម្ភតាមរយៈនាយឧត្តមសេនីយ៍ សៅ សុខា៕…អានផ្ទាល់

L1    សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបភាព អមដោយសារ ដូច្នេះថា ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃ ប្រយុទ្ធជាមួយកូវីដ-១៩ ៕ …ឃ្លីប… (ដោយផេក, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ)

D7    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ប្រកាសព័ត៌មានថ្ងៃដំបូង នៃការបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមសាលាឃុំ-សង្កាត់ នៅថ្ងៃដំបូង​៕…អានផ្ទាល់…(ដោយ៖ ជា សេឌី)

BH5  ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ ប្រកាសបើកដំណើរការ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ ក្រោមឱវាទ​ឡើងវិញ ក្រោយទទួលបានការឯកភាព ពីសម្តេចតេជោ ហ៊ុន សែន ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក)

D1    នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា  ជួបសម្តែងការគួរសម និងជម្រាបលា  រដ្ឋមន្រ្តីក្រសួងកសិកម្ម តាមប្រព័ន្ធZoom ក្រោយបញ្ចប់បេសកកម្មអស់រយៈពេលបីឆ្នាំ នៅកម្ពុជា៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ ជា សេឌី)រដ្ឋមន្រ្តីកសិកម្ម

BH6  ប្រធាន ស្ថានតំណាងធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា ថ្លែងថា ការបន្តជួយកម្ពុជា ក្នុងវិស័យធនធានទឹក គឺជាការងារអាទិភាព របស់ ADB ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក)

D6    ៩ខែឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១៣៤ ទុនវិនិយោគជាង៣.៣ពាន់លានដុល្លារ នឹងបង្កើតការងារថ្មីជាង៨ម៉ឺនកន្លែង ៕…អានផ្ទាល់…(ដោយ៖ ជា សេឌី)

វគ្គទី២៖សុវត្ថិភាពសង្គម

V4      មនុស្សចាស់អាយុ១០០ឆ្នាំឡើង ចំនួន៧នាក់បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង និងបាត់ដំបង ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩៕…អានផ្ទាល់

D8    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បញ្ជាក់ថា   សល់ប័ណ្ណចាក់វ៉ាក់សាំងនៅភ្នំពេញជាង ១០ម៉ឺនប័ណ្ណ មិនទាន់មានអ្នកទៅទទួល ៕…អានផ្ទាល់…(ដោយ៖ ជា សេឌី)

គិតត្រឹមយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៥២៧,៩៧៨នាក់។ ក្នុងរួមមាន៖ ១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩២៧,៣១៨នាក់, ២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៦៩,៩៦២នាក់, ៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៨៣០,៦៩៨នាក់ ៕…ចប់

ខេត្តសៀមរាប​

BH7  ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តសៀមរាប បានបើកកិច្ចប្រជុំ ស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក សរមៀត ប៊ុនហុក + បញ្ជូលសម្លេង អ្នកនាង រ័ត្ម ចរិយា)

BH9  អាជ្ញាធរខេត្តគ្រោងបើកសាលារៀនឡើងវិញ ក្នុងពេលឆាប់ៗនេះ ដែលមានគ្រឹះស្ថានសិក្សារដ្ឋ ១៧៣សាលា សុំបើកបង្រៀនសិស្សឡើងវិញ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក សរមៀត ប៊ុនហុក + បញ្ជូលសម្លេង អ្នកនាង រ័ត្ម ចរិយា)

ខេត្តកំពង់ស្ពឺ

D3    អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញនូវវិធានការរដ្ឋបាលជាថ្មីរយៈពេល១៤ថ្ងៃ ក្រោយស្ទុះឡើងវិញអ្នកឆ្លងជំងឺកូវីដ-១៩ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

វគ្គទី៣៖រាយការណ៍តាមខេត្ត

…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ

D4    ប្រតិភូលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ទឹកជំនន់ ៕…លោកឃិន គន្ធា…ឃ្លីប…៧៖៤២វិនាទី

ខេត្តឧត្តរមានជ័យ

D5    រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង រដ្ឋបាលខេត្តឧត្តរមានជ័យចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្លូវលំ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ៕…អានផ្ទាល់…(ដោយ៖ ជា សេឌី)

ខេត្តកណ្តាល

V5      ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យស្ថានភាពទឹកនៅតំបន់ទំនប់៥៤៕…អានផ្ទាល់

ខេត្តព្រៃវែង

BH10                ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ដែលជួបការលំបាក ក្នុងបរិបទ នៃជម្ងឺកូវីត១៩ នៅស្រុកកំចាយមារ ទទូលបានអំណោយដ៏ថ្លៃថ្លា ពីឯកឧត្តម ស សុខា ៕ …អានផ្ទាល់…

ខេត្តកំពង់ឆ្នំាង

BH4  លោកយាយ លោកតា ២នាក់ មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានទទួលរង្វាន់លើកទឹកចិត្ត ពីសម្តេចតេជោ ហ៊ុន សែន ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក)

ខេត្តកំពង់ធំ

BH11        មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រ ១២គ្រួសារ នៅឃុំបន្ទាយស្ទោង ៕ …ឃ្លីប…

ខេត្តសៀមរាប

D9    ភោជនីយដ្ឋាន និងអាហារដ្ឋានជិត៥០កន្លែងក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតិបម្រើសេវាទទួលភ្ញៀវនៅនឹងកន្លែង ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V7      លោកស្រី អាលីសារ ចាកគឺរ ប្រធានអង្គការ UNDPចូលជួបសម្ដែងការគួរសមនឹងប្រគល់សារតាំងជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រត្តិបត្កការអន្តរជាតិ  ។…អានផ្ទាល់

V8      កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។…អានផ្ទាល់

G1     ចិនហាមឃាត់ការនាំចូលសាច់គោអង់គ្លេសជាថ្មីដោយសារជំងឺគោឆ្កួត៕…អានផ្ទាល់

————

R101  សិល្បករភ្លេងបុរាណមួយរូបរំពឹងមានទីផ្សារឡើងវិញក្រោយចប់កូវីដលោក ហួន កំសត់ សិល្បករមួយរូប ដែលមាន​ជំនាញជាតន្រ្តីករបុរាណ និងជាអ្នកផលិតឧបករណ៍ភ្លេងខ្មែរបាន​ចាប់អាជីពនេះ រយៈពេលជាង១០ឆ្នាំមកហើយ ។ក្នុងរយៈពេលប្រមាណឆ្នាំមកនេះ ឧបករណ៍ដែល​លោកមាន​ជំនាញផលិត និងទទួលបានការគាំទ្រច្រើន រួមមាន ប៉ីអ ទ្រខ្សែ៣ និងឧបករណ៍ភ្លេងខ្សែមួយ ឬហៅថាសាដៀវ ។​ ទោះបីបច្ចុប្បន្ន ទីផ្សារសម្តែងសិល្បៈ ក៏ដូចជាការផលិតឧបករណ៍ភ្លេងខ្មែរ បានធ្លាក់ចុះក៏ដោយក៏លោកនៅតែ​បង្ហាញសុទិដ្ឋិនិយម មិន​ប្តូរអាជីព ដោយសង្ឃឹមថា ទីផ្សារសិល្បៈនេះនឹងរស់ឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ១៩ ធូរស្រាល ។

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១៕…ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner