រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៦៧ករណី (Video Inside)

កម្ពុជាក្នុងរយ:ពេល២៤កន្លងមកនេះមានការឆ្លងជំងឺកូវីដ១៩ចំនួន២៦៧ករណីដែលកើនឡើង៩ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ការរកឃើញឆ្លងថ្មីចំនួនជាង២០០ករណីនេះបានកើតឡើង៩ថ្ងៃជាប់គ្នាមកហើយ។ ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន២៦៧ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១៩ករណី គឺការឆ្លងមកពីក្រៅប្រទេស។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង៦ករណី, រីឯតួលេខឆ្លងមកពីក្រៅ ប្រទេសបានកើនឡើង៣ករណី។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៧នាក់ ដែលថយចុះ៤នាក់ ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២៣៣ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៩ម៉ឺន៦ពាន់៩៩ករណី ។

កម្ពុជាគិតត្រឹមថ្ងៃ ទី១២ ខែតុលា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន៥ពាន់៣៣៥ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៥៤៤នាក់ និង ការព្យាបាល ជាសះស្បើយ សរុបមានចំនួន១០ម៉ឺន៨ពាន់៨០២នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner