រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១សែន១ម៉ឺន៧ពាន់ ៨៨០នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១សែន១ម៉ឺន ៧ពាន់៨៨០នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែល បានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១២ ខែតុលា បានកើនដល់១៣លាន៦សែន១ម៉ឺន២៩៦នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន ១១លាន៧សែន២ម៉ឺន៤ពាន់៣៦១នាក់, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន២ម៉ឺន៣ពាន់៥១៧នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់ ១៧ឆ្នាំ មានចំនួន ១លាន៧សែន៦ម៉ឺន៨ពាន់២៩២នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន១ម៉ឺន៨ពាន់៤៧៦នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ ថ្ងៃទី១២តុលាឆ្នាំ២០២១ បានចំនួន៩សែន៩សែន១ពាន់៣១នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៤,៤៤% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner