ខេត្តកំពង់ឆ្នាំងសងប្រាក់ដល់ក្រុមគ្រួសារដែលមានសាច់ញាតិស្លាប់ដោយសារកូវីដ១៩ក្រោយការរកឃើញភាពមិនប្រក្រតីពីមន្ត្រីក្រោមបង្គាប់ (Video Inside)

អភិបាលខេត្តកំពង់ឆ្នាំងបានទទួលនូវចំណុចខ្វះខាតដែលមានការយកប្រាក់ពីពលរដ្ឋដែលមានសាច់ញាតិ ស្លាប់ដោយសារកូវីដ១៩ពិតប្រាកដមែនប៉ុន្តែបានបន្ទោសលើមន្ត្រីក្រោមបង្គាប់ដែលពាក់ព័ន្ធនឹងអំពើប្រព្រឹត្ត ខុសនឹងគោលការណ៍បានណែនាំកន្លងមក។

អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុំ សុវណ្ណារិទ្ធ ក្នុងសេចក្តីរាយការណ៍ មួយជួនសម្តេចនាយក រដ្ឋមន្ត្រី បានថ្លែងថា «ករណីនេះគឺមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង ដែលជាអ្នក សម្របសម្រួលជាមួយ អាចារ្យព្លុក, ហើយអាចារ្យព្លុក ជាអ្នកទារប្រាក់ដោយផ្ទាល់ពីគ្រួសារសព ដើម្បីចាត់ចែង ប្រើប្រាស់ក្នុងការបូជា សពដោយមិនបានទំនាក់ទំនងទៅរដ្ឋបាលក្រុង និងស្រុកដើម្បីឲ្យពួកគេបានដឹងអំពីការ ខ្វះខាត ដើម្បីធ្វើការដោះស្រាយតាមការណែនាំរបស់អភិបាលខេត្តនោះឡើយ។

យោងតាមការណែនាំរបស់អភិ បាលខេត្តកំពង់ឆ្នាំង រាល់ករណីមានការបូជាសពដែលស្លាប់ដោយសារជំងឺកូវីដ១៩, ក្រុមការងារបូជាសព ត្រូវ ធ្វើទំនាក់ទំនងទៅរដ្ឋបាលក្រុងឬស្រុកដើម្បីដោះស្រាយការខ្វះខាត ដោយមិនឲ្យមានការទារប្រាក់ពីគ្រួសារសព នោះឡើយ។ គួរបញ្ជាក់ថាសេចក្តីរាយការណ៍តាមបណ្តាញសង្គមពីខេត្តកំពង់ឆ្នាំងដែលបង្ហាញថាយ៉ាងហោច មានពលរដ្ឋ២គ្រួសារដែលមានសមាជិកបានស្លាប់ដោយសារជម្ងឺកូវីដ១៩ និងត្រូវគេតម្រូវឲ្យបង់ប្រាក់មួយលាន រៀលក្នុងសពម្នាក់ៗដើម្បីការបូជានោះ បាននាំឲ្យមានការរិះគន់ជាខ្លាំង។ របាយការណ៍ដដែលរបស់អភិបាល ខេត្ត បានបញ្ជាក់បន្ថែមថា ក្រោយពីបានដឹងអំពីព័ត៌មានទាំងនេះហើយ ថវិកាដែលបានយកពីក្រុមគ្រួសារសព ត្រូវបានសងដល់ក្រុមគ្រួសារនោះវិញរួចរាល់ហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner