រដ្ឋមន្ត្រីការបរទេសកម្ពុជាទទួលជួបមន្ត្រីថ្មី UNDP ប្រចាំកម្ពុជា (Video Inside)

តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានទទួលការអនុញ្ញាតចូលជួបសម្តែងការ គួរសមចំពោះលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងពិធីប្រគល់សារតាំងមួយនាថ្ងៃទី១២តុលានេះ នៅក្នុងបរិវេណក្រសួងការបរទេស។

តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា គឺលោកស្រី Alissar CHAKER ដែលមាន សញ្ជាតិលីបង់។ លោកស្រី Alissar CHAKER គឺជាមន្ត្រីអង្គការសហប្រជាជាតិម្នាក់ដែលមានបទពិសោធន៍ជាង ១៥ឆ្នាំ ស្តីពីបរិបទនៃការអភិវឌ្ឍក្នុងពេលមានវិបត្តិនិងក្រោយមានវិបត្តិ និងបញ្ហាអភិវឌ្ឍន៍ផ្សេងៗ។

លោកស្រី Alissar CHAKER ត្រូវគេរាយការណ៍ថា នឹងទទួលខុសត្រូវទាំងស្រុងក្នុងការកំណត់ចក្ខុវិស័យ និងទិសដៅ យុទ្ធ សាស្ត្រ សម្រាប់ការចូលរួមរបស់យូអិនឌីភីនៅកម្ពុជា និងការដឹកនាំគំនិតផ្តួចផ្តើមនានានៃភាពជាដៃគូ ការតស៊ូ មតិ និងការទំនាក់ទំនង ព្រមទាំងផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រ និងការត្រួតពិនិត្យលើការគ្រប់គ្រងទាំងមូល

នៅការិយាល័យយូអិនឌីភីប្រចាំកម្ពុជា។ លោកស្រី នឹងមានតួនាទីដើម្បីការធានាឲ្យបាននូវការសម្រេចការងារ កម្មវិធី និងប្រតិបត្តិការប្រកបដោយប្រសិទ្ធផលនិងប្រសិទ្ធភាព ស្របទៅតាមអទិភាពជាតិនៃការអភិវឌ្ឍកិច្ចខិត ខំប្រឹងប្រែងរបស់ក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការលើកកម្ពស់របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងផែនការយុទ្ធ សាស្ត្រថ្មីរបស់យូអិនឌីភី ឆ្នាំ ២០២២-២០២៥៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner