ក្រសួងការងារបើកភ្លើងខៀវដល់ការបើកសាឡើងវិញនូវគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Video Inside)

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី១២តុលាថាគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេក ទេសនិងវិជ្ជាជីវៈក្រោមឱវាទក្រសួង អាចនឹងបើកដំណើរការឡើងវិញបាន ក្រោយការឆ្លងជំងឺកូវីដ១៩មានការ ថយចុះ។

សេចក្តីណែនាំរបស់ក្រសួងការងារនៅថ្ងៃនេះ បានបញ្ជាក់ថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេក ទេសនិងវិជ្ជាជីវៈក្រោមឱវាទក្រសួងដើម្បីបើកដំណើរការឡើងវិញបាន ត្រូវអនុវត្តតាមការណែនាំសំខាន់ៗចំនួន ៩របស់ក្រសួង ក្នុងនោះរួមមានការដាក់ពាក្យស្នើសុំបើកដំណើរការឡើងវិញ, ការចុះកិច្ចសន្យាជាមួយក្រសួង ធានាថានឹងអនុវត្តឱ្យ បាននូវគោលការណ៍ប្រតិបត្តិស្តង់ដា SOP, ការបង្កើតក្រុមការងារបង្ការនិងទប់ស្កាត់ការរីក

រាលដាលជំងឺកូវីដ-១៩ ប្រចាំគ្រឹះស្ថាន, ការចាត់តាំងបុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យការពាក់ម៉ាស់ វាស់កម្តៅ បាញ់ទឹកអាល់ កុល ឬជែលអាល់កុល, ការបន្តធ្វើតេស្តរហ័សចំពោះបុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រូ បច្ចេកទេស និងសិក្ខាកាម សិស្ស និស្សិត ដែលមានរោគសញ្ញាសង្ស័យ មុនបើកដំណើរការគ្រឹះស្ថាន និងចំណុច សំខាន់នានាមួយចំនួនទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner