ខេត្តកំពង់ចាមសាងសង់បន្ថែមកន្លែងបូជាអ្នកស្លាប់ដោយកូវីដ (Video Inside)

ខេត្តកំពង់ចាមបានសម្រេចសាងសង់កន្លែងបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ មួយកន្លែងទៀតក្រោយពីចំនួន អ្នកស្លាប់បានកើនដល់ជិត២០០នាក់នៅក្នុងខេត្តជាប់ដងទន្លេមេគង្គនោះ។ យោងតាមមន្ត្រីខេត្តករណីស្លាប់ក្នុង ខេត្តកំពង់ចាមក្នុងរយៈពេលថ្មីៗជាពិសេសក្រោយពិធីបុណ្យភ្ជុំបានបញ្ចប់នេះ មានតួលេខកើនឡើងដោយថ្ងៃខ្លះ ការស្លាប់មានច្រើនរហូតដល់៦នាក់នោះថែមទៀត។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងនៅថ្ងៃ ទី១២តុលានេះថា រដ្ឋបាលខេត្តកំពង់ចាមបាន សម្រេចសាងសង់ឡសម្រាប់បូជាសពអ្នក ស្លាប់ដោយជំងឺកូវីដ-១៩ មួយកន្លែងទៀត ដែលនឹងស្ថិតនៅក្នុងបរិវេណវត្តបឹងកុកដដែល។

យោងតាម សេចក្តី រាយការណ៍ខេត្ត គិត ត្រឹមល្ងាចថ្ងៃទី ១១តុលា ទូទាំងខេត្តមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៧ពាន់៤៧៥ នាក់, ក្នុងនោះមានវិជ្ជមានកូវីដ ១៩ ប្រភេទដែលតាចំនួន ១៨៤ នាក់, ព្យាបាលជាសះស្បើយចំនួន ៦ពាន់៣០៦ នាក់ និងអ្នកស្លាប់មានចំនួន ១៨៣ នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner