កម្ពុជាជម្រុញខេត្តកែបជាខេត្តដំបូងដែលអស់គ្រាប់មីន (Video Inside)

កម្ពុជាដែលកំពុងជម្រុញការរៀបចំខេត្តកែបដើម្បីក្លាយជាខេត្តដែលអស់គ្រាប់មីនដំបូងគេបង្អស់ក្នុងប្រទេស កម្ពុជាបានស្នើប្រទេសហុងគ្រីបន្តជួយគាំទ្រដល់ការអនុវត្តយន្តការភូមិអស់ការគម្រាមដោយសារមីន។ កម្ពុជា ដែលរងនឹងសង្គ្រាមស៊ីវិលប្រមាណជិត៣០ឆ្នាំកន្លងមកនេះ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ត្រូវមន្ត្រីជំនាញបាន

រាយការណ៍សេសសល់រាយប៉ាយនៅតាមរាជធានីនិងបណ្តាខេត្តនានា ក្នុងនោះក៏រួមមានទាំងខេត្តកែបផងដែរ ជាពិសេសក្នុងអតិតតំបន់ខ្មែរក្រហមនៅភូមិចម្ការបីនិងភូមិចម្ការចេកដែលស្ថិតក្នុងស្រុកដំណាក់ចង្អើរ។ ក្នុងអតីតភូមិខ្មែរក្រហមទាំង២នោះ ចម្ការមីនត្រូវគេបញ្ជាក់ថាមានយ៉ាងហោចចំនួន១០ទំហំ៦២ម៉ឺន៥ពាន់៣១៩ ម៉ែត្រក្រឡា។

អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាទេសរដ្ឋមន្ត្រីលីធុជ បានសរសេរក្នុងបណ្តាញសង្គមថ្ងៃ១២ តុលាថាក្នុងជំនួបមួយរវាងរូបលោកជា​មួយនឹងភារៈធារីស្ថានទូតហុងគ្រីលោក អ៊ីវ៉ាន់ បាកូស បានស្នើសុំរដ្ឋាភិ បាលហុងគ្រី «បន្តជួយគាំទ្រដល់ការអនុវត្តយន្តការភូមិអស់ការគម្រាមដោយសារមីន…» លើភូមិចម្ការបីនិងភូមិ

ចម្ការចេកដែលស្ថិតក្នុងស្រុកដំណាក់ចង្អើរ ដើម្បីឲ្យខេត្តកែប ក្លាយជាខេត្តដំបូងគេបង្អស់ អស់ការគម្រាមដោយ សារគ្រាប់មីន។ មន្ត្រីទូតនៃប្រទេសហុងគ្រី ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់ក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិ ការជាមួយកម្ពុជាក្នុងសកម្មភាពដោះមីន និងបានថ្លែងថាលោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីពិនិត្យលទ្ទផលនៃការបោសសំអាតមីននៅទីនោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner