ប្រទេសអាស៊ីអាគ្នេយ៍ស្នើកម្ពុជាជួយនិពន្ធបទភ្លេងគោរពទង់ជាតិស៊ីហ្គេម (Video Inside)

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានស្នើកម្ពុជាជួយនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម សម្រាប់ការប្រើប្រាស់ក្នុងពេល ស៊ីហ្គេម ឆ្នាំ២០២៣ផង និងសម្រាប់បន្តយកទៅប្រើប្រាស់កីឡាស៊ីហ្គេម នាពេលខាងមុខទៀតផងដែរ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់លើសេចក្តីស្នើពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះ និងបញ្ជាក់ថា កម្ពុជាកំពុងធ្វើកម្ម វិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ឲ្យមានលក្ខណៈអស្ចារ្យ និងទាក់ទាញបំផុតជាងកម្មវិធីផ្សេងៗទៀត។

លោកបានថ្លែងថា រហូតមកទល់នឹងពេលនេះក្នុងការគោរពទង់ស៊ីហ្គេម គេនៅមិនទាន់មានបទភ្លេង ជាផ្លូវការ នៅឡើយទេ។ លោកបានបន្តថា ក្នុងពេលគោរពទង់ស៊ីហ្គេមកន្លងមក បណ្តាម្ចាស់ផ្ទះស៊ីហ្គេមនានា តែងបាន ចាក់បទភ្លេងផ្សេងៗ ដែលមិនមែនជាបទភ្លេង១ ដែលត្រូវបានប្រើប្រាស់ជារួមតែមួយ សម្រាប់ម្ចាស់ផ្ទះនីមួយៗ នោះឡើយ។

លោកបានបញ្ជាក់ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានឯកភាពគ្នាស្នើសុំ ប្រធានគណៈកម្មាធិការ ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ លោករដ្ឋមន្ត្រីថោង ខុន ជួយរៀបចំនិពន្ធបទភ្លេងគោរពទង់ ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣ ដើម្បីគេអាចបន្តយកទៅប្រើប្រាស់ សម្រាប់កីឡាស៊ីហ្គេម នាពេលខាងមុខជាបន្ត បន្ទាប់ថែមទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner