CDC អនុម័តគម្រោងវិនិយោគ៤លាន២សែនដុល្លារអាមេរិកបង្កើតរោងចក្រកាត់ដេរ (Video Inside)

ក្រុមហ៊ុនមួយដែលមានទុនវិនិយោគសរុបចំនួន៤លាន២សែនដុល្លារអាមេរិក ត្រូវបានគណៈកម្មាធិការវិនិ យោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តនៅថ្ងៃនេះ ក្នុងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀក បំពាក់នៅខេត្តកំពង់ស្ពឺ និងដែលអាចបង្កើតការងារបានចំនួន១ពាន់៣១៤កន្លែង។

ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD ដែលបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នោះ គឺជាក្រុមហ៊ុន មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា, ឃុំអង្គពពេល, ស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ។

កម្ពុជាគិតចាប់ ពីដើមខែតុលារហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន៣ក្រុមហ៊ុនជាមួយទឹកប្រាក់វិនិយោគសរុប១២លាន៦សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការ ងារ ជួន ប្រជាពលរដ្ឋ បាន៤ពាន់៩៨៦កន្លែង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner