សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺន ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឡើងវគ្គបន្តក្រោយឈ្នះកោះហ្គាំ ទាំងពីរជើង នៃវគ្គជម្រុះ Play-Off នៅប្រទេសបារ៉ែន

ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលើក្រុមបាល់ទាត់ជម្រើសជាតិកោះហ្គាំក្នុងជំនួបជើងទី២កាលយប់មិញ ក្នុងលទ្ធផល២ទល់និង១នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

ជោគជ័យក្រុមកម្ពុជាបានឡើងទៅកាន់វគ្គបន្តទៀត សម្តេចតេជោ ហ៊ុន សែន បានផ្ញើរសារអបអរសាទរលើផេកផ្លូវការ និងបានឧបត្ថម្ភដល់ក្រុមបាល់ទាត់ជម្រើសជាតិចំនួន១០០០០០ ១០ម៉ឺនដុល្លារអាមេរិក ដោយខ្លឹមសារទាំងស្រុងរបស់សម្តេច សសេរថា
សម្តេចតេជោខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner