លោកជំទាវ ឱវណ្ណឌីន ចូលរួមក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋចាប់ ពីអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ធី ដា

កំពង់ឆ្នាំង ៖ លោកជំទាវ ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសចូលរួមក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី ១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតប្រាក់នោះឡើយ ។

សម្រាប់កម្ពុជា គិតមកដល់ពេលនេះ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានចំនួន ៨៤,៤១ ភាគរយហើយ ។ ដោយឡែកក្នុងក្រប
ខណ្ឌប្រជាពលរដ្ឋចាបអាយុ ១៨ឆ្នាំឡើងបានចំនួន ៩៩,២១ ភាគរយហើយ ។ លោកជំទាវ ឱ វណ្ណឌីន បន្តថា
សូម្បីតែអង្គការសុខភាពពិភព លោកក៏បានសរសើរកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ និងច្រើនប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក។

ជាមួយនេះដែរកម្ពុជាក៏បានចាក់វ៉ាក់សាំងជូនជនបរទេសផ្សេងៗទៀតដែលរស់នៅលើទឹកដីកម្ពុជាដោយស្របច្បាប់ ដូចជាមន្ត្រីការទូតមន្ត្រីអង្គការនានា ព្រមទាំងពាណិជ្ជករបរទេសមួយចំនួនផងដែរ ដោយមិនគិតប្រាក់ ដែលនេះគឺជាទឹកចិត្តដ៏ល្អរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវឱវណ្ណឌីន បានបញ្ជាក់ទៀតថា ជាទិសដៅខាងមុខក្រសួង សុខាភិបាលនឹងបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងទៅតាមមូលដ្ឋានដាច់ស្រយាលមួយ
ចំនួនទៀត ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់គ្នា។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានរាយការ ណ៍ឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំងកាវចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជា ពលរដ្ឋគិតពីអាយុ ១៨ឆ្នាំឡើងនៅជុំទី ១ នេះសរុបបាន ៩៩ភាគរយ ស្មើនិង ៣២៤ ១៤៨ នាក់។ ជាមួយគ្នានេះដែរចំពោះវិធានការ បង្កា និងទប់ស្កាត់ជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំងក្នុងពេលនេះមានអង្ករស្តុកទុកចំនួន ២០ តោនសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ចំណែករដ្ឋ បាលក្រុងស្រុកវិញ ក៏មានអង្ករស្តុកទុកក្នុង១ស្រុកៗ ១០តោននិងតាមឃុំវិញក៏មានអង្ករស្តុកទុកក្នុង១ ឃុំៗ ៥តោនសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោ យសារជំងឺកូវីដ១៩ផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner