មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រ ១២គ្រួសារ នៅឃុំបន្ទាយស្ទោង

ខេត្តកំពង់ធំ ៖ អំណោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង នាំយកមកចែកជូនប្រជាពលរដ្ឋទីទ័លក្រ ១២គ្រួសារ នៅឃុំបន្ទាយស្ទោងស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាទៅពិនិត្យឈ្មោះ និងនាំកូនចៅ ដែលគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ប្រជាពលរដ្ឋទីទ័លក្រទាំង ១២គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា ១កេស ទឹកត្រី ១យូរ និងត្រីខ កំប៉ុង ១យួរ ។ អាជ្ញាធរដែនដី ថ្លែងអំណរគុណ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះឃុំបន្ទាយស្ទោង ដែលបានជួយដោះស្រាយការលំបាកខ្វះខាត ក្នុងពេលនេះ ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner