សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺនដុល្លារដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លើការយកឈ្នះកោះហ្គាំទាំងពីរជើង

ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលើក្រុមបាល់ទាត់ជម្រើសជាតិកោះហ្គាំក្នុងជំនួបជើងទី២កាលយប់មិញ ក្នុងលទ្ធផល២ទល់និង១នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។ជោគជ័យក្រុមកម្ពុជាបានឡើងទៅកាន់វគ្គបន្តទៀត សម្តេចតេជោ ហ៊ុន សែន បានផ្ញើរសារអបអរសាទរលើផេកផ្លូវការ និងបានឧបត្ថម្ភដល់ក្រុមបាល់ទាត់ជម្រើសជាតិចំនួន១០០០០០ ១០ម៉ឺនដុល្លារអាមេរិក ដោយខ្លឹមសារទាំងស្រុងរបស់សម្តេច សសេរថា
សម្តេចតេជោខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner