ជប៉ុនសន្យាផ្តល់ជំនួយ១៩០លានដុល្លារដល់អាហ្វហ្គានីស្ថាន

រ៉ូម៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីហ្ស៊ីដា ថ្លែងថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ដែលមានទឹកប្រាក់ប្រមាណជា ១៩០ លានដុល្លារ។

លោក គីហ្ស៊ីដា បានធ្វើការសន្យាខាងលើនេះ នៅថ្ងៃអង្គារម្សិលមិញ នៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់តាមអ៊ីនធើណិត នៃក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 ដែលបានពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន។ លោក គីហ្ស៊ីដា បន្តថា មូលនិធិនេះនឹងត្រូវផ្តល់ជូននៅចុងឆ្នាំ២០២១ តាមរយៈអង្គការអន្តរជាតិដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងជួបវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបន្ថែមថា វាចាំបាច់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់អាហ្វហ្គានីស្ថាន ដើម្បីការពារសិទ្ធិរបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ជាពិសេសដើម្បីការពារបរិស្ថានជាទីដែលស្ត្រីអាចសិក្សា និងធ្វើការ។

លោក គីហ្ស៊ីដា បញ្ជាក់ថា ប្រសិនបើតាលីបង់ការពារសិទ្ធិរបស់ប្រជាជន និងអនុវត្តដំណើរការនយោបាយរួមបញ្ចូលគ្នានោះ នឹងនាំមកវិញនូវធនធានមនុស្ស មូលនិធិ និងការគាំទ្រដើម្បីកសាងប្រទេសឡើងវិញ។ លោកបន្ថែមទៀតថា សហគមន៍ពិភពលោកគួរតែរួបរួមគ្នាដើម្បីបញ្ចុះបញ្ចូលក្រុមតាលីបង់អោយគោរពពាក្យសន្យាអោយបានម៉ឺងម៉ាត់៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner