“គោលការណ៍ណែនាំអាស៊ាន ស្តីពីការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោលនយោបាយមុខរបរ និងការងារ ឆ្ពោះទៅរកការងារសមរម្យ សម្រាប់ទាំងអស់គ្នា”

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងផ្ទៀងផ្ទាត់ តាមរយៈប្រព័ន្ធវីដេអូ ស្តីពី “គោលការណ៍ណែនាំអាស៊ាន ស្តីពីការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោលនយោបាយមុខរបរ និងការងារ ឆ្ពោះទៅរកការងារសមរម្យ សម្រាប់ទាំងអស់គ្នា” ក្រោមអធិបតិភាព លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋ-លេខាធិការក្រសួងកិច្ចការនារី ព្រមទាំងមានសមាសភាពចូលរួម ពីមន្រ្តីគ្រប់អង្គភាព ចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ក្រសួងផែនការ អង្គការអន្តរជាតិ ខាងការងារ អង្គការអន្តរជាតិ ខាងទេសន្តរប្រវេសន៍ អង្គការ UN Women និងទីប្រឹក្សាថ្នាក់តំបន់ សរុបប្រមាណ ៧០នាក់។

សូមជម្រាបជូនថា គោលការណ៍ណែនាំអាស៊ាន ស្តីពីការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោលនយោបាយមុខ-របរ និងការងារ ឆ្ពោះទៅរកការងារសមរម្យ សម្រាប់ទាំងអស់គ្នា ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ អាស៊ាន លើកទី២៦ កាលពីខែតុលា ឆ្នាំ២០២០។ គោលបំណងរបស់គោលការណ៍ណែនាំ គឺដើម្បី៖ (១).កសាង សមត្ថភាព និងពង្រឹងចំណេះដឹង និងការយល់ដឹងរបស់មន្រ្តីការងារ និងភាគីពាក់ព័ន្ធផ្សេងទៀត អំពីទស្សនៈយេនឌ័រ ក្នុងសិទ្ធិមនុស្ស និងបទដ្ឋានការងារអន្តរជាតិ (២).ពិនិត្យឡើងវិញ និងបញ្ជ្រាបកត្តាយេនឌ័រ នៅក្នុងច្បាប់ និងគោលនយោបាយ ស្តីពីមុខរបរ និងការងារ និង (៣).លើកកម្ពស់ការចែករំលែកការអនុវត្ត ដែលមានសក្តានុពលស្តីពី ការបញ្ជ្រាបយេនឌ័រ ក្នុងការអនុវត្តនៃគោលនយោបាយ និងកម្មវិធីមុខរបរ និងការងារក្នុងរដ្ឋសមាជិកអាស៊ាន។
ជាលទ្ធផល សិក្ខាសាលាសម្រេចបាន៖

• តារាងត្រួតពិនិត្យទាំង៤ មានការឆ្លើយតប និងធាតុចូលយ៉ាងពេញលេញ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ និងទទួ
លបានការឯកភាព ពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់ លើតារាងត្រួតពិនិត្យ សម្រាប់ផ្ញើទៅលេខាធិការដ្ឋាន អាស៊ាន
• សិក្ខាកាមចូលរួមទទួលបានចំណេះដឹង ពីបញ្ហា ទស្សនៈទាន ឯកសារគតិយុត្តិ និងបទដ្ឋានការងារអន្តរជាតិពាក់ព័ន្ធ នឹងយេនឌ័រ ក៏ដូចជាការយល់ដឹង ពីឯកសារគោលការណ៍ណែនាំ អាស៊ាននេះផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner