ក្រុមប្រទេស G20 សន្យាផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន

រ៉ូម៖ ប្រតិភូមកពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ហៅកាត់ថា G20 និងអង្គការអន្តរជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន។

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ម៉ារីយ៉ូ ដ្រាហ្គី បានដឹកនាំកិច្ចប្រជុំកំពូលតាមអ៊ីនធើណិត ដោយលោកបាននិយាយថា ថ្នាក់ដឹកនាំបានឯកភាពជាឯកច្ឆ័ន្ទអំពីតម្រូវការផ្នែកជំនួយមនុស្សធម៌។ ក្រុមមេដឹកនាំទទួលស្គាល់ថា ពួកគេប្រហែលជាត្រូវសម្របសម្រួលកិច្ចប្រឹងប្រែងណាមួយជាមួយតាលីបង់។ ប៉ុន្តែក្រុមមេដឹកនាំបាននិយាយថា ពួកគេនៅតែមិនទទួលស្គាល់ក្រុមអ៊ីស្លាមនិយម (តាលីបង់) ថា ជារដ្ឋាភិបាលស្របច្បាប់ឡើយ។ មេដឹកនាំក្រុមប្រទេស G20 បានគូសបញ្ជាក់ថា រាល់ជំនួយជាថ្មីគួរតែត្រូវបានបញ្ជូនតាមរយៈអង្គការអន្តរជាតិទៅកាន់ប្រទេសអាហ្វហ្គានីស្ថានផ្ទាល់។ ជាមួយគ្នានេះ មេដឹកនាំមកពីសហភាពអឺរ៉ុបបានសន្យាផ្តល់ប្រាក់ជាងមួយពាន់លានដុល្លារ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានឡើងកាន់អំណាចសាជាថ្មីនៅអាហ្វហ្គានីស្ថានកាលពីខែសីហាកន្លងទៅ។ ទន្ទឹមនេះ មេដឹកនាំបរទេសបានឆ្លើយតបដោយការបង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន និងកាត់ផ្តាច់ជំនួយ ទើបធ្វើអោយប្រទេសអាស៊ីខាងត្បូងមួយនេះប្រឈមមុខនឹងវិបត្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner