វៀតណាម​បន្ត​ឆ្លង​ប្រចាំថ្ងៃ​ធ្លាក់ចុះ​ ​ស្លាប់​ក៏​ថយ​ចុះ​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​ ​២​៩​៤​៩​ករណី​បន្ថែម​ទៀត​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​ខណៈ​ដែល​តួលេខ​នេះ​ត្រូវ​បាន​សង្កេតឃើញ​ថា​ ​បន្ត​ធ្លាក់ចុះ​ទាំង​ឆ្លង​ថ្មី​ ​និង​ស្លាប់មនុស្សព្រោះជំងឺនេះ។​

​ប្រភព​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មាន​១​០​ករណី​ជា​ករណី​នាំចូល​ ​ក្រៅពីនោះ​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​ខណៈ​ទីក្រុង​ហូ​ជី​មិញ​ មានរហូតដល់​១​​០​១​៨​នាក់​។​ ​​ក្រសួង​​ក៏បាន​ប្រកាស​ពី​ករណី​អ្នក​ស្លាប់​ថ្មី​ ​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​ចំនួន​៩​៨​នាក់​បន្ថែម​ទៀត​ផង​ដែរ​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​១​២​ ​ខែ​តុលា​ ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​៨​៤​៦​២​៣​០​នាក់​ ​ក្នុង​នោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​ ​៧​៨​៦០​៩​៥​នាក់​ ​ចំណែក​ចំនួន​អ្នក​ស្លាប់​សរុប​ចំនួន​ ​២​០​​៧​៦​០​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner