កិច្ចប្រជុំបូកសរុបសភាពការណ៍ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ គោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

អត្ថបទដោយ៖
ធី ដា

តាកែវ៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំតាមប្រព័ន្ធ Video Zoom Meeting ជាមួយ លោក លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធអភិបាលក្រុង/ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីបូកសរុបសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ ក្រោយបញ្ចប់ពិធី បុណ្យភ្ជុំបិណ្ឌកាលពីពេលថ្មីៗនេះ គោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា បន្តការពារការឆ្លងមេរោគនេះ តាមវិធាន «៣កុំ ៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុល ឬសាប៊ូ ដើម្បីសហគមន៍របស់គ្មានការចម្លងជំងឺកូវីដ១៩ ជាបន្តទៀត៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner