ការជួបសម្តែងការគួរសម និងជម្រាបលានៃលោកជំទាវនាយិកាធនាគារអភិវឌ្ឍអាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ លោកជំទាវ Sunniya Darrani នាយិកាធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី បានជួបប្រជុំជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីលោកជំទាវបានបំពេញបេសកកម្មការងារនៅកម្ពុជាពីឆ្នាំ២០១៨កន្លងមក។

លោកជំទាវបានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍអាស៊ី និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកកម្ពស់ការវិនិយោគលើវិស័យអប់រំ ដើម្បីជាគុណតម្លៃនៃការអភិវឌ្ឍសង្គមប្រកបដោយវិបុលភាព និងពុទ្ធិ។

គម្រោងអភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា នឹងធនាគារអភិវឌ្ឍអាស៊ី “CAM STEP-UP” នឹងសង្កត់ធ្ងន់លើការលើកកម្ពស់ការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលផ្តល់ឱកាសកាន់តែទូលាយសម្រាប់កុមារី ការអភិវឌ្ឍកម្មវិធីសាលារៀនជំនាន់ថ្មី វិធីសាស្រ្តបង្រៀនថ្មី សមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបំណិនសម្រាប់សតវត្សទី២១។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជូនពរដល់លោកជំទាវនាយិកា នូវជោគជ័យសម្រាប់បេសកកម្មការងារថ្មីជាបន្ត នាពេលអនាគត។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner