ថ្នាក់ដឹកនាំ ក្នុងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ចុះពិនិត្យក្រុមការងារអង្កេតប្រជាសាស្ត្រ ឆ្នាំ២០២១ក្នុងរាធធានីភ្នំពេញ

ថ្នាក់ដឹកនាំ ក្នុងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ បានអញ្ជើញចុះពិនិត្យក្រុមការងារអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជាជន នៅមូលដ្ឋានគោលដៅមួយចំនួនក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទូលគោក រាជាធានីភ្នំពេញឯកឧត្តម កិត្តិសេដ្ឋា បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ផែនការ បានអញ្ជើញដឹកនាំ ក្រុមការងារដើម្បីចុះពិនិត្យការងារអង្កេតនេះនាព្រឹកថ្ងៃ ទី១៣ ខែតុលា ឆ្នាំ ២០២១ ។ តាមប្រភពពីមន្ត្រី ក្រុមការងារអង្កេតប្រជាសាស្ត្រ និងសុខភាព បានអោយដឹងថា ក្រុមអង្កេតរបស់រាជរដ្ឋាភិបាលបានចុះធ្វើអង្កេតគ្រប់មួលដ្ឋាន ទួទាំងប្រទេស ដោយផ្តោតសំខាន់ ប្រមូលព័ត៌មានទូទៅទាក់ទងនឹង ប្រជាសាស្ត្រសុខភាព បញ្ហាសង្គម បញ្ញាចរឹតលក្ខណៈ ផ្ទះសម្បែង ការប្រើប្រាស់សេវាសុខភាព សុខភាពមាតានិងទារក។

ជាមួយនេះ ក៏គិតបញ្ញាការបំបៅដោះកូន មរណភាពកុមារ មរណភាពមាតា ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រីនិងកុមារតូច កម្រិតលទ្ធភាពមានកូននឹងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹងនិងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ ការយល់ដឹងនិងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត ។

ប្រភពដដែលអោយដឹងថា ការអង្កេតប្រជាសាស្ត្រនេះ ដើម្បីរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍ជាតិ ក៏ដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព របស់កម្ពុជាដល់ឆ្នាំ២០៣០ ដើម្បីគាំទ្រយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៀតលទ្ធផលអង្កេតនេះក៏ បំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិ លេខាធិការអាស៊ាននិងអន្តរជាតិ ពិសេសលទ្ធផលអង្កេតផ្ដល់ឲ្យរដ្ឋាភិបាល ធ្វើរបាយការណ៍អំពីវឌ្ឍនភាពអំពីស្ត្រីប្រចាំឆ្នាំ ជូនអង្គការសហប្រជាជាតិ ។

គួរំលឹថា ការសម្ភាសន៍ស្រង់ទិន្នន័យអង្កេតពីសំណាក់ក្រុមអង្កេងនេះ បានធ្វើឡើង ដោយគោរពតាមគោលការ ៣ ការពារ និង ៣ កុំ របស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា ការសម្ភាសន៍ត្រង់ទិន្នន័យអង្កេងនេះចាប់ អនុវត្តពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២១ និងគ្រងបញ្ចប់នៅដើមខែមករឆ្នាំ ២០២២ ខាងមុខ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner