រយៈពេល៩ខែចំណូលនាំចេញកង់លក់ក្រៅប្រទេសបាន៤៧១លានដុល្លារ (Video Inside)

កម្ពុជាទទួលបានចំណូលជាង៤៧១លានដុល្លារពីការនាំចេញកង់ក្នុងរយៈពេល៩ខែនៃឆ្នាំនេះ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានបញ្ជាក់ឲ្យដឹងថា ការនាំចេញកង់ពីកម្ពុជា នៅតែមាន កំណើនគួរឲ្យកត់សម្គាល់ បើទោះបីកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩ នាពេលនេះយ៉ាង​ ណាក៏ដោយ។

របាយការណ៍ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម។

កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្ត ស្វាយរៀង។ ក៏ការនាំចេញកង់នៅ តែជំនះបានឧបសគ្គនេះ។

សូមជម្រាបថាក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧លាន៨ម៉ឺន ២ពាន់២២៨ដុល្លារអាមេរិក ដែលកើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner