រកឃើញគ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ (Video Inside)

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងខេត្តចំនួន២ គឺខេត្តបាត់ដំបង និង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានបញ្ជាក់ថ្ងៃនេះថាគ្រាប់ទាំង៤ដែលរកឃើញនោះ រួមមានគ្រាប់បែកក្រឡាទៀប ១គ្រាប់ ផលិតនៅអតីតសហភាពសូវៀត, គ្រាប់បែកទម្លាក់MK-82 ផលិតដោយសហរដ្ឋអាមេរិក, និង២គ្រាប់ ទៀតជាប្រភេទ គ្រាប់៦០មីលីម៉ែត្រ។

សំណល់ជាតិផ្ទុះសេសសល់ពីសង្គ្រាម ជារឿយៗតែបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស។ សេចក្តីរាយការណ៍ របស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១នេះ មនុស្សយ៉ាងហោចចំនួន៣២នាក់ បានរងគ្រោះ ដោយសារសំណល់ជាតិផ្ទុះនានាក្នុងប្រទេសកម្ពុជានេះ។

កម្ពុជារវាងពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បានរំដោះផ្ទៃដីគ្រាប់មីននិងគ្រាបមិនទាន់ផ្ទុះទំហំ ៤២១គីឡូម៉ែត្រក្រ ឡាស្មើនឹង៦៦ភាគរយ,  រកឃើញនិងកំ ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន៤ម៉ឺន៩ពាន់២៥៦គ្រាប់, មីនប្រឆាំង រថក្រោះចំនួន៩៥៦គ្រាប់, និងសំណល់ ជាតិផ្ទុះពីសង្គ្រាមចំនួន២២ម៉ឺន១ពាន់៣៧២គ្រាប់ និងការអនុវត្តផែនការ នោះរំដោះផ្ទៃដីនោះ បានជួយដល់ពលរដ្ឋប្រមាណ ២លាននាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner