រថភ្លើងបុករថយន្តនៅស្រុកព្រៃនប់ (Video Inside)

រថភ្លើងមួយខ្សែដែលបានបើកលើផ្លូវរបស់ខ្លួនក្នុងតំបន់ទីប្រជុំជន បានបុករថយន្តមួយគ្រឿងបណ្តាលឲ្យអ្នក បើកបររងរបួសធ្ងន់។

ករណីបុករថយន្តនោះ ត្រូវបានគេបន្ទោសថាដោយសារតែរបាំងរាំងផ្លូវធ្វើចរាចរណ៍រថ ភ្លើងមិនបានទម្លាក់ចុះ ដែលនាំឲ្យរថយន្តស្លាកលេខភ្នំពេញ 2T-4730 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ-មកភ្នំពេញនៅលើផ្លូវជាតិលេខ៤ ត្រូវរថភ្លើងកំពុងស្ថិតក្នុងល្បឿនលឿន បានបុកពេញទំហឹងក្នុងហេតុការណ៍ កើតឡើងវេលាម៉ោង៦ព្រឹកថ្ងៃទី១៣តុលា។

អ្នករងរបួសត្រូវបានគេបញ្ជួនទៅមន្ទីរពេទ្យដែលស្ថិតក្នុងស្រុក ព្រៃនប់ក្បែរទីកន្លែងកើតហេតុ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើករណីបុកនេះ ជាកំហុសរបស់អ្នកបើក រថភ្លើងឬអ្នកបើករថយន្តឡើយ។ សេចក្តីរាយការណ៍បានបន្ថែមថាសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថភ្លើងនោះ ទោះជាយ៉ាងណាក៏ដោយ។ គ្រោះថ្នាក់រថភ្លើងបុករថយន្ត ត្រូវគេរាយការណ៍មកជារឿយៗដោយសារការបន្ទោស លើការមិនដាក់របាំងរារាំងក្នុងពេលដែលរថភ្លើងមកដល់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner