ការសិក្សាថ្មី៖ អ្នកចាក់វ៉ាក់សាំង Johnson & Johnson នឹងមានកម្រិតប្រសិទ្ធភាពល្អ ប្រសិនបើចាក់វ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញបន្ថែម

បរទេស៖ ការសិក្សារបស់វិទ្យាស្ថានសុខភាពជាតិ (NIH) រកឃើញថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Johnson & Johnson នឹងកើតមានកម្រិតប្រសិទ្ធភាពល្អ ប្រសិនបើចាក់វ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញបន្ថែម។

ការសិក្សាដែលជាដំណាក់កាលដំបូង និងមិនទាន់ត្រូវបានពិនិត្យឡើងវិញនេះ គឺជាការប្រកួតប្រជែងចុងក្រោយបង្អស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Johnson & Johnson ដើម្បីអាចអោយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ត្រូវបានចាក់សម្រាប់ដូសជំរុញនៅក្នុងសហរដ្ឋអាមេរិក។ វិទ្យាស្ថានសុខភាពជាតិ (NIH) បានសិក្សាលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចម្រុះគ្នាចំពោះមនុស្សធំជាង ៤៥០នាក់ដែលបានចាក់ហោចណាស់១ដូស ក្នុងចំណោមវ៉ាក់សាំង៣ប្រភេទ គឺ J&J, Moderna និង Pfizer បានបង្ហាញថា ការចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នាសម្រាប់ដូសជំរុញគឺមានសុវត្ថិភាពចំពោះក្រុមមនុស្សពេញវ័យ។

គួរបញ្ជាក់ថា ការសិក្សាថ្មីនេះត្រូវបានធ្វើឡើងស្របពេលដែលក្រុមប្រឹក្សានៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិងកំពុងត្រៀមរៀបចំកិច្ចប្រជុំនៅថ្ងៃចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីគុណប្រយោជន៍នៃការចាក់វ៉ាក់សាំង Moderna J&J សម្រាប់ដូសទី៣ ឬដូសជំរុញ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner