អង្គការសុខភាពពិភពលោកបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មី ដើម្បីស៊ើបអង្កេតប្រភពដើមជំងឺថ្មីៗ និងការត្រៀមខ្លួនទប់ស្កាត់រោគរាតត្បាតនាពេលអនាគត

ហ្ស៊ឺណែវ៖ អង្គការ​សុខភាព​ពិភព​លោក (WHO) នៅ​ថ្ងៃ​ពុធសប្តាហ៍នេះបានស្នើបង្កើតក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដើម្បីស៊ើបអង្កេតភ្នាក់ងារបង្កមេរោគថ្មីៗ និងការពារការរាតត្បាតនៃជំងឺឆ្លងនាពេលអនាគត បូករួមទាំងការស៊ើបអង្កេតដែលជាប់គាំងនៃប្រភពដើមរបស់វីរុស Covid-19។

ជាមួយគ្នានេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ការលេចចេញនូវមេរោគថ្មីៗដែលមានសក្តានុពល ក្នុងការបង្កឱ្យមានជំងឺរាតត្បាត និងរោគរាតត្បាតគឺជាការពិតនៃធម្មជាតិ ហើយខណៈពេលដែលជំងឺកូវីដ១៩ (SARS-CoV-2) គឺជាវីរុសចុងក្រោយនេះ វានឹងមិនមែនជាចុងក្រោយទេ។ លោកបន្ថែមថា ការយល់ដឹងថាតើធាតុបង្កជំងឺថ្មីមានប្រភពមកពីណា គឺជារឿងចាំបាច់បំផុតសម្រាប់ការពារការផ្ទុះឡើងនាពេលអនាគត។ សេចក្តី​ស្នើ​​សុំ​នេះ​បាន​ដាក់​ឈ្មោះ​សមាជិក​មនុស្ស​២៦​រូប ​មុន​ពេល​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ​រយៈ​ពេល​ពីរ​សប្តាហ៍​ចាប់​ផ្តើម ក្នុង​​នោះ​មាន​អ្នក​ស្រី Marion Koopmans, អ្នក​ស្រី Thea Fischer និង​លោក​ Hung Nguyen ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេតប្រភព​ដើម​នៃ​ជំងឺ​កូវីដ១៩​​នៅ​ប្រទេស​ចិន ​កាល​ពី​ដើម​ឆ្នាំ​នេះផងដែរ។

គួរបញ្ជាក់ថា អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ចាប់​ផ្តើម​សំណើរ​នេះ​កាល​ពី​ខែ​សីហា ដោយ​បាន​និយាយ​ថា ខ្លួន​បាន​កំពុង​ស្វែង​រក​សម្រាប់គំនិត​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត ​ដើម្បី​ផ្តល់​ដំបូន្មានចំពោះ​ការ​ស៊ើប​អង្កេត​លើ​ប្រភព​ដើម​ជំងឺ​ថ្មី​ៗ​​​កាច​សាហាវ​ដែល​កើត​ចេញ​ពី​សត្វ​ទៅ​មនុស្ស​ និង​អាច​ផ្ទុះ​រាត​ត្បាត​នា​ពេល​ខាង​មុខ​ទៀត៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner