ថវិកានាយឧត្តមសេនីយ៍ មៀច សុផាន់ណា ចំនួន ៨០មុឺនរៀល ត្រូ​វបានផ្តល់ជូនមន្ត្រីក្រុមប្រតិបត្តិការទី១៤ នៃគណៈកម្មាធិការ (គបផក) ២រូប ដែលជួបបញ្ហា និងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ កាន វឌ្ឍនា ប្រធានក្រុមប្រតិបត្តិការទី១៤ នៃគណៈកម្មាធិការ (គបផក) បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ (គបផក) ប្រគល់ជូនមន្ត្រីក្រុមប្រតិបត្តិការទី១៤ ចំនួន២រូប ទី១ គឺលោកអនុសេនីយ៍ឯក ស៊ុយ គឹមហាត មន្ត្រីក្រុមប្រតិបត្តិការ ដោយសារអ្នកបេីកបរក្នុងល្បឿនលឿន ចេញពីសួនមុខទីស្ដីការគណៈរដ្ឋមន្ត្រីបេីកបរមកបុក ម៉ូតូរបស់លោក និងមន្រ្តី១រូបទៀត គឺលោកអនុសេនីយ៍ឯក កែម ថាន មន្ត្រីក្រុមប្រតិបត្តិការ ដែលបានបាត់បង់ម្ដាយក្មេក ដោយរោគាពាធ ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ កាន វឌ្ឍនា, ក្នុងនាមតំណាងអោយឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ (គបផក) បានផ្តល់ថវិកាជូនដល់មន្ត្រីទាំង២រូប ក្នុងម្នាក់ថវិកាចំនួន ៨០មុឺនរៀល ។ លោកឧត្តមសេនីយ៍ កាន វឌ្ឍនា បានថ្លែងថា នេះជាការយកចិត្តទុកដាក់ចំពោះមន្រ្តីគ្រប់រូប នៅពេលមានជំងឺ ជួបបញ្ហា ឬក៏គ្រោះថ្នាក់ផ្សេងៗ ជាដើម ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner