រយៈពេល៩ខែ ឆ្នាំ២០២១ ការនាំចេញកង់របស់កម្ពុជារកចំណូលបានជាង៤៧១លានដុល្លារ (Video Inside)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ការនាំចេញកង់ជួយឲ្យកម្ពុជារកចំណូលបានជាង៤៧១លានដុល្លារ ក្នុងរយៈពេល៩ខែកន្លងមកនេះ ពោលគឺចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១។

បើតាមរបាយការណ៍ដដែលនេះ ទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ។-ល-។ កម្ពុជាមានរោងចក្រសម្រាប់ដំឡើងកង់ចំនួន៥ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្តស្វាយរៀង។ ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមាប្រសាសន៍អោយដឹងថា ការនាំចេញកង់ពីកម្ពុជានៅតែមានកំណើនគួរឲ្យកត់សម្គាល់ បានន័យថា ទោះជួបវិបត្តិកូវីដ១៩ក៏ដោយ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ។

គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់សរុបចំនួន ៥២៧លាន៨ម៉ឺន២ពាន់២២៨ដុល្លារ កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner