នាយករដ្ឋមន្រ្តីជប៉ុនរំលាយសភា ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតសកលនៅចុងខែតុលានេះ (Video Inside)

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីហ្ស៊ីដា នឹងរំលាយសភា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣១ ខែតុលាខាងមុខ បន្ទាប់ពីអាណត្តិ ៤ឆ្នាំ នៃសមាជិកសភាជាន់ទាបនឹងត្រូវផុតកំណត់នៅថ្ងៃទី២១ ខែតុលានេះ។

ការបោះឆ្នោតសកលនឹងក្លាយជាឱកាសមួយសម្រាប់លោក គីហ្ស៊ីដា ដើម្បីទទួលបានការគាំទ្រពីសាធារណៈជនកាន់តែទូលំទូលាយ ចំពោះគោលនយោបាយរបស់លោក ដែលផ្តោតលើការធ្វើឱ្យសេដ្ឋកិច្ចធំទី ៣ របស់ពិភពលោកមួយនេះ ដែលត្រូវបានបំផ្លាញដោយជំងឺរាតត្បាត និងបង្កើនការឆ្លើយតបនឹងមេរោគឆ្លងរបស់ខ្លួន។ លោក គីស៊ីដា គាំទ្រអ្វីដែលគាត់ហៅថា “មូលធននិយមថ្មី” បានសន្យាថា នឹងដាក់ចេញនូវកញ្ចប់សេដ្ឋកិច្ច ដែលមានតម្លៃ “រាប់សិបលានលានយ៉េន” និងចែកចាយឡើងវិញនូវផលផ្លែផ្កានៃការលូតលាស់ក្នុងគោលបំណងកសាងជនវណ្ណៈកណ្តាលឱ្យកាន់តែរឹងមាំ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា ជប៉ុនត្រូវការជាដំបូងដើម្បីសម្រេចបាននូវការពង្រីកសេដ្ឋកិច្ច។ លោក គីស៊ីដា ក៏បានអះអាងដែរថា លោកក៏ប្តេជ្ញាពង្រឹងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺកូវីដ១៩ ខណៈកំពុងរៀបចំផែនការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រសន្តិសុខ និងលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ ចំពោះមុខការគំរាមកំហែងរបស់ចិន និងមីស៊ីលពីកូរ៉េខាងជើង។

សូមបញ្ជាក់ថា លោក គីហ្ស៊ីដា បានឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់គណបក្សកាន់អំណាចនៅថ្ងៃទី២៩ ខែកញ្ញា ហើយត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃទី០៤ ខែតុលា នៅក្នុងសភាដែលគ្រប់គ្រងដោយសម្ព័ន្ធដឹកនាំដោយគណបក្ស LDP៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner