រដ្ឋបាលរាជធានីភ្នំពេញ ថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ជាខួប ៩ឆ្នាំ នៃការយាងសោយព្រះទិវង្គតនៃ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ», ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ទូលព្រះបង្គំជាខ្ញុំ ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ភរិយា សូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកព្រះរាជកុសលជាមួយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ដោយការស្រឡោះ អាឡោះអាល័យ ជាអនេកប្បការ និងសូមព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់ យាងសោយព្រះ ទិវង្គត នៅ ថ្ងៃ ចន្ទ ទី១៥ ខែ តុលា ឆ្នាំ ២០១២ វេលា ម៉ោង ០១៖២០នាទី យប់ នៅ ទីក្រុង ប៉េកាំង ប្រទេស ចិន ដោយ ព្រះ ជរាពាធ ក្នុង ជន្មាយុ ៩០ ព្រះ វស្សា។ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner