កម្ពុជា តែងតាំងអតីតអ្នកគ្រប់គ្រងទីផ្សារក្លិប FC Barcelona និងជាទីប្រឹក្សា FIFA ជា CEO ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាដែលទើបបង្កើតជាលើកដំបូង

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌ជាផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ស្តីពីការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូង ដោយតែងតាំងលោក Satoshi Saito ជានាយកប្រតិបត្តិ (CEO) អតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបអ្នកមានបុណ្យ FC Barcelona ហើយក៏ជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងដែរ។
នេះគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយទៀត របស់សហព័ន្ធកីឡា បាល់ទាត់ និងជាជំហានដ៏សំខាន់ ក្នុងការធានានូវការអភិវឌ្ឍ និងភាពជោគជ័យសម្រាប់បាល់ទាត់ កម្ពុជានៅថ្ងៃអនាគត រួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។


សូមរំលឹកថា លោក Satoshi Saito ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបយក្សពិភពលោក FC Barcelona ហើយក៏ជាអនុប្រធាននៃការិយាល័យបេសកកម្មពិសេស នៅសមាគមកីឡាបាល់ទាត់ ជប៉ុន (JFA) ក៏ដូចជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទីផ្សារប្រឹក្សារបស់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។ ថ្មីៗនេះ លោក Satoshi បានបង្កើតការិល័យតំណាងនៅប្រទេសជប៉ុន សម្រាប់ទីផ្សារ GMR ដែល ជាទីភ្នាក់ងារកីឡា ដែលមានឯកទេសក្នុងសកម្មភាពឧបត្ថម្ភសម្រាប់កីឡាអូឡាំពិក នៅទីក្រុងតូក្យូ។ បុរសជនជាតិជប៉ុនដដែលខាងលើ បានទទួលសញ្ញាបត្រច្បាប់ពីសកលវិទ្យាល័យ Keiko ប្រទេស ជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្មពីសាលាពាណិជ្ជកម្ម នៅប្រទេសអេស្ប៉ាញ ទៀតផង៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner